រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សិក្ខាសាលាផ្សព្វផ្សាយស្តីពីយន្តការតាមដាន និងឆ្លើយតបភាពរាំងស្ងួត ក្នុងខេត្តកំពង់ឆ្នាំង

  • 636
  • ដោយ taravong

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគាររស្មីសុខាញូវយ៉កក្រុងកំពង់ឆ្នាំង មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីយន្តការតាមដាន និងឆ្លើយតបភាពរាំងស្ងួតសម្រាប់ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្ដម អម សុភា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត, ឯកឧត្ដម នាង ឆែន ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធាននាយកដ្ឋានឆ្លើយតប សង្គ្រោះបន្ទាន់ និងស្ដារឡើងវិញ និងលោកស្រី Kristen Rasmussen នាយិកាអង្គការ DCA។

ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីរធនធានទឹក តំណាងមន្ទីរកសិកម្ម មន្ទីរពាក់ព័ន្ធផ្សេងទៀត, មន្ត្រីលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត, តំណាងរដ្ឋបាលក្រុង ស្រុក, សាខាកាកបាទក្រហមកម្ពុជាខេត្ត និងបុគ្គលិកអង្គការពាក់ព័ន្ធ សរុបចំនួន ៣៤នាក់ ស្រី ១០នាក់។

ក្នុងឱកាសនោះផងដែរ ក៏មានប្រគល់ជូននូវឧបករណ៍វាស់សំណើមដី ជូនដល់មន្ទីរពាក់ព័ន្ធក្នុងខេត្តផងដែរ ៕

អត្ថបទទាក់ទង