រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ខេត្តកំពង់ឆ្នាំងប្រារព្ធ ខួបអនុស្សាវរីយ៍ លើកទី៤១ ទិវាបុណ្យជ័យជនៈ៧មករា១៩៧៩.៧មករា២០២០

  • 787
  • ដោយ taravong

កំពង់ឆ្នាំងៈសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីព្រះបរមរាជវាំង សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាៈនិង ជាប្រធានក្រុមការងារចុះជួយខេត្តកំពង់
ឆ្នាំងបានអញ្ជើញជាអធិបតីភាព ខួបអនុស្សាវរីយ៍លើកទី៤១ ទិវាបុណ្យជ័យជនៈ៧ មករា ១៩៧៩.៧ មករា ២០២០នាព្រឹកថៃ្ងទី០៧ ខែមករា ឆ្នាំ ២០២០ នៅក្នុងកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ មន្រ្តីរាជការអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋចូលរួមសរុបចំនួន១០.៥៧៦អង្គ/នាក់។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និង ជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង បានអានសន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង ជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយបានគូសបញ្ជាក់ថាៈ ៧មករាជាថៃ្ងបុណ្យជាតិដ៏ធំមួយ ត្រូវរំលឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលបានសំលាប់ជាតិសាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃរាប់លាននាក់ ដែលគ្មានទេនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិលើពិភពលោក។ រយៈពេល៤១ឆ្នាំកន្លងទៅនេះ ផ្តើមចេញពីជ័យជំនះ៧មករា ប្រជាជនកម្ពុជាបានសម្រេចផ្លាស់ប្តូរសង្គមយ៉ាងធំធេងដែលប្រទេសនៅលើពិភពលោកទាំងមូលនឹកស្មានមិនដល់ថា កម្ពុជាបានប្រែក្លាយពីវាលពិឃាដនៃរបបប្រល័យពូជសាសន៍,ពីសង្រ្គាមរ៉ាំរ៉ៃរាប់ទស្សវត្សរ៍,ការបាក់បែកជាតិ,បែងចែកទឹកដីក្លាយ ជាប្រទេសមួយដែលមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ តាំងពីបាតដៃទទេ រហូតដល់មានការរីកចំរើនលើគ្រប់វិស័យ ធ្វើអោយប្រជាជនមានជីវភាពធូរធា និង មានកំណើតសេដ្ឋកិច្ច កើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើអោយប្រទេសលើពិភពលោកមានការកោតសរសើរគ្រប់ៗគ្នា។

ឯកឧត្តមបានបញ្ជាក់ទៀតថា៖ថៃ្ងជ័យជំនៈ៧មករាគឺជាថៃ្ងប្រវត្តិសាស្រ្តដែលគណបក្សប្រជាជនកម្ពុជាបានផ្តល់កំណើតលើកទី២ដល់ប្រជាជនកម្ពុជាគ្រប់ៗរូប គ្មានអ្នកណាអាចបដិសេធបានឡើយបើគ្មានរដ្ឋប្រហារថៃ្ង១៨ មីនា ឆ្នាំ១៩៧០ ក៏គ្មានរបបប្រល័យពូជសាសន៍ប៉ុលពត បើគ្មានរបបប្រល័យពូជសាសន៍ប៉ុលពត ក៏គ្មានថៃ៧មករា បើគ្មានថៃ្ង៧
មករាក៏គ្មានអ្វីៗដូចសព្វថៃ្ងនេះដែរ។

នៅចុងបញ្ចប់គណៈអធិបតីនិងសមាជិកអង្គមិទិ្ទញចូលរួមរាប់បាតប្រគេនព្រះសង្ឃ៤១អង្គដើម្បីឧទ្ទិសកុសលជូលដល់បុព្វការីជន ញាតិការទាំងប្រាំសន្តានដែលបានពលីជីវិតនិងចែកឋានទៅកាន់លោកខាងមុខ សូមទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕

https://youtu.be/CFvQ_UtORUg

អត្ថបទទាក់ទង