រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

គណ: បញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែមករានិងលើកទិសដៅសម្រាប់អនុវត្តបន្ត

  • 514
  • ដោយ taravong

កំពង់ឆ្នាំង៖នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២០ និង លើកទិសដៅអនុវត្តបន្ត ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង និង មានការអញ្ជើញចូលរួមពី ឯក
ឧត្តមឡុង ឈុនឡៃ ប្រធាន ក្រុមប្រឹក្សា ខេត្ត លោកជំទាវសមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំកងកំលាំងប្រដាប់អាវុធ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និង អភិបាលក្រុង ស្រុក។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាន ជម្រុញ ឱ្យគណៈបញ្ជាការ ឯកភាព រដ្ឋបាល ក្រុង ស្រុក មន្ទីរជំនាញ និង អង្គភាព ពាក់ព័ន្ធទាំង អស់តត្រូវ អនុវត្ត ផែន ការ ១០ ចំណុច ៖
១.យក ចិត្ត ទុកដាក់ភ្លើង ឆេះព្រៃ។ ឯកឧត្តម បញ្ជាក់ បន្ថែម ថា គ្រប់រដ្ឋបាល ក្រុង ស្រុក ទី១. ត្រូវ គ្រោង រៀប ចំផែនទីមេ ដោយ កណត់ឱ្យ ច្បាស់ តំបន់ណា ព្រៃភ្នំ ព្រៃក្បែរភូមិ និងព្រៃរនាម ទី២. ផែន ការអន្តរាគន៍ ទី៣. ផែន ការត្រៀមបង្ការ ទី៤. ត្រូវ រាយការណ៍ ឬផ្ដល់ព័ត៌មាន ឱ្យ បាន ឆាប់ បំផុត និង ទី៥. គឺ ការ សង្គ្រោះ ។
២. គ្រប់គ្រង សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុង ឱកាស ចូល ឆ្នាំ ខ្មែរ ចិន នាពេល ខាង មុខនេះ។
៣. បន្ត យកចិត្ត ទុក ដាក់ ចាត់វិធានការដោះស្រាយ សង្គ្រោះ ស្រូវ ប្រាំង របស់ប្រជាពលរដ្ឋ នៅតំបន់ កំពុង ប្រឈម ខ្វះខាត ទឹក ។
៤. ជម្រុញ ការអនុវត្ត ភូមិឃុំ មាន សុវត្ថិភាព ដោយ ក្នុង នោះ ឯកឧត្ត ម ថ្លែង បញ្ជាក់ ថា បញ្ហា ចំបងគឺ យក ចិត្ត ទុក លើ សុវត្ថភាព ចរាចរណ៍ ដោយឡែក គ្រប់ អាជីវកម្ម ធំៗទាំង អស់ ក្នុង ខេត្ត ត្រូវ មាន បំពាក់កាមេរ៉ា សុវត្ថិភាព ការគ្រប់គ្រង សន្ដិសុខ សាលារៀន និងបញ្ហាគ្រឿងញៀន ។
៥. បន្ត យកចិត្ត ទុក ដាក់ បង្ក្រាបបទល្មើស ផ្សេងៗ រួម មាន បទល្មើស នេសាទ ព្រៃឈើ។ល។
៦. បន្តយកចិត្ត ទុកដាក់ សណ្ដាប់ធ្នាប់ បញ្ហា អនាម័យ នៅគ្រប់ទីកន្លែង ។
៧. ត្រូវពិនិត្យ ព្រំប្រទល់ ខេត្ត ស្រុក ផ្លូវ ឱ្យ បាន ច្បាស់លាស់។
៨. ជម្រុញ ត្រៀម បង្កើត គណៈកម្មការ ដើម្បី សិក្សា ភូមិ សាស្ត្រ និង ប្រជាសាស្ត្រ នៅ ឃុំ សង្កាត់ មួ យ ចំនួន ក្នុង ខេត្ត កំពង់ឆ្នាំង។
៩. ជម្រុញ ការថែទាំ ដើម ឈើ ដែល បាន ដាំ រួចហើយ ។
១០. បន្តយកចិត្ត ទុក សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព អនាម័យ គ្រប់ កម្មវិធី បុណ្យជាតិ ចូលឆ្នាំ។ល។

អត្ថបទទាក់ទង