រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាល ខេត្ត កំពង់ឆ្នាំង ធ្វើបដិសណ្ឋារកិច្ច ចំពោះ ដំណើរ បំពេញ បេសកកម្ម របស់គណៈកម្មការទី៧នៃព្រឹទ្ធសភា

  • 679
  • ដោយ taravong

នៅ រសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត កំពង់ឆ្នាំង ឯកឧត្តម ឡុង ឈុនឡៃ ប្រធាន ក្រុម ប្រឹក្សា ខេត្ត ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល ខេត្ត រួម ជាមួយ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាល រងខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំងបី និង ប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ បាន ធ្វើបដិសណ្ឋារកិច្ច យ៉ាង កក់ក្ដៅចំពោះ ដំណើរ បំពេញ បេសកកម្ម របស់គណៈកម្មការទី៧ ទទួលបន្ទុក វិស័យ អប់រំ យុវជន និង កីឡា ធម្មការ កិច្ចការ សាសនា វប្បធម៌ និង ទេសចរណ៍ នៃព្រឹទ្ធសភា ដែល ដឹកនាំ ដោយ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធាន គណៈកម្មការ នៅខេត្ត កំពង់ឆ្នាំង។

ដោយ ក្នុង នោះ ក៏មាន ការចូលរួម ពី លោកប្រធាន ការិយាល័យ ប្រជាពលរដ្ឋ ខេត្ត អភិបាលរងក្រុង នាយក នាយករង រដ្ឋបាល សាលា ខេត្ត ទីចាត់ការ និង អង្គភាព ចំណុះ សាលា ខេត្ត ជាច្រើន រូប ។

គោល បំណង នៃដំណើរ បំពេញ បេសកកម្មរបស់គណៈកម្មការទី៧ នៃព្រឹទ្ធសភា គឺ ដើម្បីស្វែង យល់ពីការ វិវត្ត រីក ចម្រើន ថ្មីៗ បញ្ហាប្រឈម និង វិស័យ ដែល ពាក់ព័ន្ធនឹង សមត្ថកិច្ច របស់គណៈកម្មការ។

ជាកិច្ច ស្វាគមន៍ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល ខេត្ត បាន ធ្វើសេចក្ដីរាយការណ៍ ពី សកម្មភាព ការងារ និង សមិទ្ធផល ថ្មីៗ ដែ ល ខេត្ត កំពង់ឆ្នាំង សម្រេច បាន នាពេលកន្លង មក កំពុង អនុវត្ត និង ទិសដៅ អនុវត្ត បន្ត ។ ក្នុង នោះដែរ ឯកឧត្តម អភិបាល ខេត្ត បានលើក ឡើង ពីបញ្ហា ប្រឈម និង ដំណោះស្រាយ មួ យ ចំនួន ជុំ វិញ ការអនុវត្ត ការងារ ក្នុង ដែន សមត្ថកិច្ច ។

ជាកិច្ចបន្ទាប់ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធាន គណៈកម្មការ បាន ស្នើឱ្យ ប្រធាន មន្ទីរ វប្បធម៌ និង វិចិត្រ សិល្ប: មន្ទីរ ធម្មការ និង សាសនា មន្ទីរ ទេសចរណ៍ និង មន្ទីរ អប់រំ យុវជន និងកីឡា ខេត្ត កំពង់ឆ្នាំង រាយការណ៍ ពីលទ្ធផល ស្ដីពីការ អនុវត្ត ការងារ និង បញ្ហា ប្រឈម ផ្សេងៗ ។

ព្រមគ្នានោះដែរ ឯកឧត្តម ប្រធានគណៈកម្មការ បាន កោត សរសើរ និង វាយ តម្លៃខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ រដ្ឋបាល ខេត្ត និង មន្ទីរ ជំនាញ ពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់បំពេញការងារស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍខេត្តទទួល សមិទ្ធផល ថ្មីៗជាបន្តបន្ទាប់ និងបានលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។

ឆ្លៀត ក្នុង ឱកាសនោះដែរ ឯកឧត្តម ប្រធាន ក៏បាន ជម្រុញឱ្យ មន្ទីរ ជំនាញពាក់ព័ន្ធ ត្រូវ បន្តជំរុញការអនុវត្តច្បាប់ ឬលិខិតបទដ្ឋានគតិយុត្ត នានា និង តម្រង់ទិសការ អនុវត្ត ច្បាប់ ឱ្យ កាន់តែមាន ប្រសិទ្ធភាព ខ្ពស់ ។

អត្ថបទទាក់ទង