រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាព និងពង្រឹងក្រុមការងាររបស់ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ទូទាំងស្រុករលាប្អៀរ

  • 600
  • ដោយ taravong

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាព និងពង្រឹងក្រុមការងាររាជរដ្ឋាភិបាល ដើម្បីត្រួតពិនិត្យ និងគាំទ្រ ការ អនុវត្ត កម្មវិធី នយោបាយ និង យុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាល ទី៤ របស់ រាជរដ្ឋាភិបាល ចុះមូលដ្ឋានទូទាំងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ប្រធាន ក្រុម ការងារ បាន កោតសរសើរ និង វាយតម្លៃ ខ្ពស់ ចំពោះ កិច្ច ខិតខំ ប្រឹងប្រែង របស់ ក្រុមការងាររាជរដ្ឋាភិបាល នៃ ក្រសួង ស្ថាប័ន ថ្នាក់ ជាតិ អាជ្ញាធរ សមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញ ពាក់ព័ន្ធ ដែល បាន យកចិត្ត ទុកដាក់ បម្រើសេវា ជូន ប្រជាពលរដ្ឋ និង ចុះដល់ មូលដ្ឋាន ទូទាំងខេត្ត រួមគ្នា ដោះស្រាយ ទុក្ខ កង្វល់ របស់ ពួកគាត់ ស្រប តាម កម្មវិធី នយោបាយ និង យុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាល ទី៤ របស់ រាជរដ្ឋាភិបាល ដែល មាន សម្ដេច តេជោ នាយករដ្ឋមន្ត្រី ជា ប្រមុខ ដឹកនាំ។

ឯកឧត្ដមបណ្ឌិតបានមានប្រសាសន៍ឲ្យមន្ត្រីពាក់ព័ន្ធនិងមន្រ្តីអាជ្ញាធរ ត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ និង ត្រូវរួមសហការគ្នាយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ៕

អត្ថបទទាក់ទង