រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ចុះផ្សព្វផ្សាយអំពីវិធានការណ៍បង្ការ និងកាត់បន្ថយហានិភ័យនៃជំងឺឆ្លងបង្ករដោយជំងឺកូវីដ ១៩ នៅស្រុកទឹកផុស

  • 535
  • ដោយ taravong

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃពុធ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស .២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ដឹកនាំដោយឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា រួមជាមួយសមាជិកគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិរួមនិងអនុសាខាស្រុកទឹកផុស បានចុះផ្សព្វផ្សាយអំពីវិធានការណ៍បង្ការ និងកាត់បន្ថយហានិភ័យនៃជំងឺឆ្លងបង្ករដោយកូរ៉ូណាវីរុសថ្មី និងផ្ដល់ជូនអាល់កុល សាប៊ូ និងខិតប័ណ្ណផ្សព្វផ្សាយអំពីការទប់ស្កាត់ និងការរីករាលដាលនៃជំងឺកូវីដ១៩ COVID-19 ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

ទន្ទឹមនឹង នេះដែរ ឯកឧត្តមប្រធាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាព ប្រកាន់ខ្ជាប់ នូវ អនាម័យ ល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បី ជៀសវាង ពីជំងឺនានា ជាពិសេស ជំងឺឆ្លងកូវីដ១៩ ដែលធ្វើមនុស្សជាតិនៅលើពិភពលោកព្រួយបារម្ភ ដោយអនុវត្តតាមវិធីងាយៗដូចខាងក្រោម៖
១.លាងដៃនិងសាប៊ូទឹកស្អាតឬទឹកអាល់កុល អាល់កុលហ្សែល អោយបានញឹកញាប់។
២.នៅពេលក្អក ឬកណ្តាស់ត្រូវខ្ទប់មាត់ និងច្រមុះដោយប្រើកែងដៃ ឬក្រដាស់អនាម័យ រួចបោះចោលក្នុងធុងសំរាមភ្លាម បន្ទាប់ មកលាងដៃរបស់អ្នកជាមួយសាប៊ូនិងទឹកស្អាត។
៣.ជៀសវាងប៉ះពាល់ ភ្នែក ច្រមុះ ឬមាត់។
៤.កាត់បន្ថយការជួបជុំក្នុងសង្គម និងការចំណាយពេលវេលានៅកន្លែងប្រមូលផ្ដុំ។
៥.ជៀសវាងប៉ះពាល់ ជិតស្និទ្ធ ជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ដូចជាគ្រុនក្ដៅ ក្អក កណ្ដាស់ ឬផ្ដាសាយ។
៦.សម្អាត និងសម្លាប់មេរោគលើវត្ថុនិងលើផ្ទៃឲ្យបានញឹកញាប់។
៧.ចំពោះបងប្អូន ដែលទើបមកពីក្រៅប្រទេសទាំង៩ នាក់ ត្រូវនៅដាច់ដោយឡែកពីក្រុមគ្រួសាររយៈ១៤ថ្ងៃ រឺនៅឲ្យឆ្ងាយពីសាច់ញាតិចំនួន២ម៉ែត្រ។ សម្រាប់ព័ត៌មាន បន្ថែម សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ១១៥ ដោយឥតគិតថ្លៃ ៕

អត្ថបទទាក់ទង