រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្ដម នាយឧត្តមសេនីយ៍ សឹង សំណាង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុករលាប្អៀរ បានជួបសំណេះសំណាល និងធ្វើការផ្សព្វផ្សាយចែកផ្ទាំងរូបភាពអប់រំពីរបៀបលាងសម្អាតដៃ និងផ្ទាំងរូបភាពអប់រំអំពីពិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ ១៩

  • 674
  • ដោយ taravong

ដោយមានការណែនាំពី ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង

នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២០ ឯកឧត្ដម នាយឧត្តមសេនីយ៍ សឹង សំណាង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុករលាប្អៀរ និងសហការី ដោយមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សា និងអភិបាលស្រុករលាប្អៀរ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានជួបសំណេះសំណាល និងធ្វើការផ្សព្វផ្សាយចែកផ្ទាំងរូបភាពអប់រំពីរបៀបលាងសម្អាតដៃ និងផ្ទាំងរូបភាពអប់រំអំពីពិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ ១៩ (Covid-19) ដល់ក្រុមប្រឹក្សាឃុំ និងភូមិ នៅឃុំប្រស្នឹប ឃុំព្រៃមូល និងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ ឯកឧត្ដម ប្រធាន បានឧបត្ថម្ភថវិកា ៥០០,០០០រៀល ក្នុងមួយឃុំ ដើម្បីយកទៅប្រើប្រាស់ក្នុងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបន្ត បានសួរសុទុក្ខលោកស្រី ខៀវ សុភឿន មេឃុំប្រស្នឹប ដែលមានបញ្ហាសុខភាពមានសម្ភារៈថវិកាមួយចំនួន និងចែកឯកសណ្ឋានដល់ប្រជាការពារឃុំព្រៃមូល ចំនួន ២៤ កំប្លេរ ផងដែរ ៕

អត្ថបទទាក់ទង