រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោកជំទាវ ជូ ប៊ុនអេង អញ្ជើញក្នុងពិធីសំណេះសំណាលចែកអំណោយជូនប្រជាពលរដ្ឋជួបការកំបាកចំនួន ១៥៨នាក់ និងបំពាក់ឯកសណ្ឋានដល់ប្រជាការពារចំនួន ៩៦ នាក់

  • 646
  • ដោយ taravong

ខេត្ត កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង រួមជាមួយឯកឧត្តម លោកជំទាវ ក្រុមការងារ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង អភិបាលក្រុង អាជ្ញាធរក្រុង បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល ចែកអំណោយជូនប្រជាពលរដ្ឋជួបការកំបាកចំនួន ១៥៨នាក់ រស់នៅសង្កាត់ទាំង០៤ ក្នុងក្រុងកំពង់ឆ្នាំង ពិធីប្រារព្ធធ្វើនៅក្នុងបរិវេណសាលាក្រុងកំពង់ឆ្នាំង។ អំណោយដែលបានចែកជូនដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, សាប៊ូលាងដៃពីរដុំ, ទឹកខ្ពុលមាត់មួយដប, ថ្នាំដុសធ្មេញមួយដប និងក្រមា១។

ក្នុងឱកាសនោះ ដែរលោកជំទាវ ជូ ប៊ុនអេង ប្រធានក្រុមការងារ បានអញ្ជើញបំពាក់ឯកសណ្ឋានដល់ប្រជាការពារចំនួន ៩៦ នាក់ ក្នុងក្រុងកំពង់ឆ្នាំង ដោយក្នុងម្នាក់ម្នាក់ៗទទួលបាន៖ ឯកសណ្ឋានមួយកំផ្លេ, សាប៊ូលាងដៃ ពីរដុំ, ទឹកខ្ពុលមាត់មួយដប, ថ្នាំដុសធ្មេញមួយដប, ឡាមកោរពុកមាត់មួយ និងក្រមា១ ៕

អត្ថបទទាក់ទង