រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញជួបសំណេះសំណាលអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងឃុំចំនួនពីរ គឺឃុំខ្នាឆ្មារ និងឃុំធ្លកវៀន ក្នុងស្រុកសាមគ្គីមានជ័យ

  • 471
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រួមជាមួយសហការី បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រធានភូមិ ក្រុមប្រឹក្សាឃុំខ្នាឆ្មារ និងឃុំធ្លកវៀន ក្នុងស្រុកសាមគ្គីមានជ័យ។

ក្នុងពេលចុះជួបសំណេះសំណាលគោលបំណងដើម្បី៖

  • តាមដានការអនុវត្តគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលជុំវិញយុទ្ធនាការផ្សព្វផ្សាយស្ដីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
  • បន្តជំរុញការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាបន្តទៀត។
  • ពិនិត្យស្ថានភាពនៃការប្រើប្រាស់ស្បៀងបម្រុងដែលបានប្រគល់កាលពីលើកមុន នឹងសេចក្តីត្រូវការស្បៀងបម្រុងបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋដែលមានការខ្វះខាតនៅក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ១៩។
  • បន្តជំរុញឱ្យប្រជាពលរដ្ឋដែលពុំទាន់មានបង្គន់អនាម័យចូលរួមក្នុងការសាងសង់បង្គន់អនាម័យ ដើម្បីបានប្រើប្រាស់គ្រប់ខ្នងផ្ទះ។

ជាមួយគ្នានោះដែរ ឯកឧត្ដមក៏បាននាំយកនូវថវិកាចំនួន ៦,០០០,០០០ រៀល សម្រាប់:
១- ថវិកាចំនួន ២,០០០,០០០ រៀល សម្រាប់គូរគំនូរនៅក្នុងសាលាបុណ្យភូមិជ្រៃកោងលិច ឃុំខ្នាឆ្មារ។
២- ផ្ដល់ថវិកាចំនួន២,០០០,០០០ រៀល ដល់ក្រុមប្រឹក្សាឃុំខ្នារឆ្មារសម្រាប់ចូលរួមបដិភាគជាមួយអង្គការលោកខាងលិចជួបលោកខាងកើតក្នុងការសាងសង់បង្គន់អនាម័យចំនួន៥០ ដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងឃុំខ្នាឆ្មារ។
៣- ផ្ដល់ថវិកាចំនួន២,០០០,០០០ រៀល ដល់ក្រុមប្រឹក្សាឃុំធ្លកវៀនសម្រាប់ចូលរួមបដិភាគជាមួយអង្គការលោកខាងលិចជួបលោកខាងកើតក្នុងការសាងសង់បង្គន់អនាម័យចំនួន៥០ ដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងឃុំធ្លកវៀន។

ក្នុងឱកាសនោះឯកឧត្តម និងសហការី បានបន្តចុះពិនិត្យការងារសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រវែង១១.៥ គីឡូម៉ែត នៅលើកំណាត់ផ្លូវលេខ១៥៣ ពីស្រុកកំពង់ត្រឡាច ទៅឃុំក្រាំងល្វា របស់គម្រោងកែលម្អផ្លូវជនបទជំហានទី២ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលគិតមកដល់ពេលនេះសម្រេចបានលទ្ធផលប្រមាណ៩០% ហើយ ៕

អត្ថបទទាក់ទង