រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration

រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧ ត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST តភ្ជាប់ពីភូមិថ្មឥដ្ឋ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាចឆ្ពោះទៅភូមិក្រាំងល្វា ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ

ដោយ taravongចំនួនទស្សនា (454)

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២០ ឯកឧ ត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានដឹកនាំប្រតិភូអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST មួយខ្សែប្រវែង ១១,៥០ គីឡូម៉ែត្រ តភ្ជាប់ពីភូមិថ្មឥដ្ឋ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ឆ្ពោះទៅភូមិក្រាំងល្វា ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ការស្ថាបនានេះស្ថិតក្នុងគម្រោងកែលម្អផ្លូវជនបទ ជំហានទី ២ ក្រោមហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី។ លទ្ធផលសម្រេចបាន ៩០% ហើយ ហើយគ្រោងនឹងបញ្ចប់នៅចុងខែកក្ដដាខាងមុខនេះ។

បន្ទាប់មកនៅព្រឹកថ្ងៃដដែលនោះដែរ ឯកឧត្តមបណ្ឌិត និងប្រតិភូអមដំណើរ ក៏បានអញ្ជើញទៅពិនិត្យការដ្ឋានជីកស្រះទឹកសហគមន៍ មួយកន្លែង ក្នុងចំណោមស្រះទឹកចំនួន ៥ កន្លែង ដែលមាន រៀបថ្មតាមជើងទេរ ទំហំ ៥០ ម៉ែត្រ x ៥០ ម៉ែត្រ ជម្រៅ ៤ ម៉ែត្រ ស្ថិតនៅភូមិប្រចាក់ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហានទី ២ ក្រោមហិរញ្ញប្បទានជំនួយឥតសំណងរបស់ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ៕

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ
បុណ្យទន្លេ លើកទី៥ ខេត្តកំពង់ឆ្នាំង
ព័ត៌មានជាប់ទាក់ទង

ភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

អ៊ីមែល : info@kampongchhnang.gov.kh

លេខទូរស័ព្ទ : (+855) 26 988 652

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

កែប្រែចុងក្រោយ : 19 ម៉ោងមុន