រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម អម សុភា អញ្ជើញ ជួបសំណេះសំណាល និងផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ ចំនួន ៣០ គ្រួសារ នៅ ស្រុក បរិបូណ៌

  • 509
  • ដោយ taravong

កំពង់ឆ្នាំង ៖ ព្រឹក ថ្ងៃ អង្គារ ១៣រោច ខែ ពិសាខ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវ នឹង ថ្ងៃ ទី ១៩ ខែឧសភា ឆ្នាំ២០២០ នេះ ឯកឧត្តម អម សុភា អភិបាល រងខេត្តកំពង់ឆ្នាំង លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងលោក យឹម សារិន អភិបាលស្រុកបរិបូណ៌ រួមជាមួយក្រុមការងារ បាន ជួបសំណេះសំណាល និងផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ ចំនួន ៣០ គ្រួសារ រស់នៅ ភូមិ ព្រែកស្ពាន និងឃុំ កំពង់ព្រះគគីរ ស្ថិតក្នុងស្រុក បរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

អំណោយដែលបាននាំយក មកចែក ជូនដល់ បងប្អូនប្រជាពលរដ្ឋ ងាយរងគ្រោះចំនួន ៣០ គ្រួសារ ក្នុងនោះដែល ប្រជាពលរដ្ឋ រស់នៅ ក្នុង ភូមិ ព្រែកស្ពាន១០ គ្រួសារ និងភូមិកោះតាម៉ូវ ២០ គ្រួសារ ក្នុងឃុំ កំពង់ព្រះគគីរ ស្រុក បរិបូណ៌ ។

ឆ្លៀតក្នុងឱកាស នោះដែរ ឯកឧត្តម អម សុភា ក៏បានផ្សព្សព្វផ្សាយ ក៏ដូចជាការក្រើនរំឮកបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាអនាម័យ អនុវត្តវិធានការការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក ទោះជាប្រទេសយើងអាចគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ បានមួយរយៈពេលក្ដី ប៉ុន្តែបងប្អូនទាំងអស់ត្រូវតែប្រុងប្រយ័ត្ន និងអនុវត្តនូវវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជា និងតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប្រចាំ ៕

អត្ថបទទាក់ទង