រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានជម្រុញដល់មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ត្រូវបន្តផ្សព្វផ្សាយ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ទោះបីមានការជាសះស្បើយមួយរយភាគរយ និងមិនមានករណីឆ្លងថ្មីក៏ដោយ

  • 678
  • ដោយ taravong

កំពង់ឆ្នាំង៖ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានជម្រុញបែបនេះនារសៀលថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយអនុវត្តការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយមានការចូលរួមពីឯកឧត្តមម៉ម ម៉ាល័យ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អម សុភា អភិបាលរងខេត្ត លោកវេជ្ជបណ្ឌិតប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល ខេត្ត ប្រធានអង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុកទាំង៨ មេឃុំ ចៅសង្កាត់ និងនាយប៉ុស្តិ៍រដ្ឋបាល នរគបាល ឃុំសង្កាត់ ទូទាំងខេត្តកំពង់ឆ្នាំងជាច្រើនរូប ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានជម្រុញបន្តថា៖ ប្រធានអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលស្ថិតនៅក្នុងរង្វង់នៃដែនសមត្ថកិច្ចរបស់ខ្លួនត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ដោយត្រូវបន្តផ្សព្វផ្សាយអំពីវិធានការនានាពាក់ព័ន្ធនឹងជម្ងឺឆ្លងកូវីដ១៩ដល់មន្ត្រី និងប្រជាពលរដ្ឋ។

ពិសេសជាងនេះ ត្រូវបន្ត និងបង្កើនការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត បើទោះបីជាបច្ចុប្បន្ននេះ ប្រទេសកម្ពុជាយើង បានព្យាបាលជាសះស្បើយទាំង១២២ករណីនិងមិនទាន់មានករណីឆ្លងថ្មីក៏ដោយ ប៉ុន្ដែហានិភ័យនៃការចម្លង ជំងឺកូវីដ១៩ អាចនឹងកើតមានប្រសិនបើ អាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្នខ្ពស់ មិនបន្តអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធ។

អត្ថបទទាក់ទង