រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំត្រីមាសទី១ និងលើកទិសដៅអនុវត្តបន្ត ស្តីពីការងារដាំដុះដំណាំក្នុងប្រពន្ធ័ស្រោចស្រព ទំនប់អាចាំង ស្ថិតក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

  • 445
  • ដោយ taravong

ស្រុកបរិបូណ៌៖ នាថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ប៉ែន សំបូរ ទីប្រឹក្សាក្រសួងព្រះបរមរាជវាំង និងឯកឧត្ដម អម សុភា អភិបាលរងខេត្ត អញ្ជើញបើកកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចំាត្រីមាសទី១ នឹងលើកទិសដៅអនុវត្ត ត្រីមាសទី២ ស្តីពី ការងារដាំដុះដំណាំក្នុងប្រព័ន្ធស្រោចស្រព ទំនប់អាចាំង ស្ថិតក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ក្នុងកិច្ចប្រជុំនោះក៏មានការចូលរួម ពីថ្នាក់ដឹកនាំមន្ទីរ ជំនាញពាក់ព័ន្ធរួមមាន៖ មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត គណៈអភិបាលស្រុក ក្រុមការងារស្រុក ដែលត្រូវអនុវត្តគំរោងដាំដុះដំណាំកសិកម្ម និងឃុំ គោលដៅសរុប ២២ នាក់ ស្រី ០៣នាក់ ៕

អត្ថបទទាក់ទង