រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

វគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំ ក្នុងអំឡុងពេលប្រឆាំងនឹងជំងឺកូវីដ ១៩ នៅថ្នាក់ក្រុង ស្រុក

  • 444
  • ដោយ taravong

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសុក្រ ៩រោច ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ មន្ទីរផែនការខេត្ត និងជាលេខាធិការដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្ត សហការជាមួយរដ្ឋបាលស្រុកបរិបូណ៌ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំ ក្នុងអំឡុងពេលប្រឆាំងនឹងជំងឺកូវីដ ១៩។

ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អម សុភា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្ត តំណាងឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្ត លោក ចែម ភក្ដិ អភិបាលរងស្រុក និងមានការចូលរួមពីលោក លោកស្រី ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ លោក លោកស្រី មេឃុំ ជំទប់ឃុំ ក្រុមប្រឹក្សាឃុំ ទាំង១១ ឃុំរបស់ស្រុកបរិបូណ៌ មានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០២០ នៅសាលាស្រុកបរិបូណ៌។

គោលបំណងនៃវគ្គបណ្ដុះបណ្ដាល គឺដើម្បីដល់ឱ្យលោក លោកស្រីមេឃុំ ក្រុមប្រឹក្សាឃុំ និងអ្នកពាក់ព័ន្ធបានយល់ដឹងកាន់តែច្បាស់អំពីដំណើការ និងនីតិវិធីនៃការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្ត តាមការស្នើសុំ ក្នុងអំឡុងពេលប្រឆាំងនឹងជំងឺកូវីដ ១៩ និងចេះប្រើប្រាស់ឧបករណ៍ថាប្លេត ដើម្បីសម្ភាសន៍គ្រួសារក្រីក្រដែលបានដាក់ពាក្សស្នើសុំប័ណ្ណសមធម៌ សម្រាប់ទទួលសេវាសង្គមដោយឥតគិតថ្លៃពីរាជរដ្ឋាភិបាល។

ឯកឧត្តម អម សុភា អភិបាលរងខេត្ត បានធ្វើការផ្ដាំផ្ញើដល់លោក លោកស្រី មេឃុំ ក្រុមប្រឹក្សាឃុំ ត្រូវ ពិនិត្យមើលទៅលើគ្រួសារក្រីក្រនៅមូលដ្ឋានអោយបានគ្រប់ជ្រុងជ្រោយ និងអនុវត្តតាមនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ជៀសវាងមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ និងត្រូវបន្ដខិតខំបំរើសេវាជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ពិសេសបន្តអោយប្រជាពលរដ្ឋមានអនាម័យល្អ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ ១៩ ៕

អត្ថបទទាក់ទង