រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោកឧត្ដមសេនីយ៍ទោ ខូវ លី អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្តច្បាប់ចរាចរណ៍តាមការណែនាំរបស់អគ្គស្នងការនគរបាលជាតិ ជូនដល់នគរបាលចរាចរណ៍ជាអ្នកចុះអនុវត្តផ្ទាល់

  • 554
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្តច្បាប់ចរាចរណ៍តាមការណែនាំរបស់អគ្គស្នងការនគរបាលជាតិ ដែលមានគរបាលចរាចរណ៍ជាអ្នកចុះអនុវត្តផ្ទាល។ ដោយមានអ្នកចូលរួមចំនួន ១០២នាក់ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។

លោកឧត្ដមសេនីយ៍ទោ បានមានប្រសាសន៍ថា ការអនុវត្តន៍ច្បាប់នេះ គឺជាការកាត់បន្ថយបទល្មើសបណ្ដាលមកពីការប្រើប្រាស់ផ្លូវថ្នល់មិនគោរពច្បាប់ ហើយលោកក៏បានធ្វើការកោតសរសើដល់កំលាំងទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តបានល្អប្រសើរ ដែលមានលោកស្នងការរង កេត យ៉ុង ទទួលបន្ទុកចរាចរណ៍ផ្លូវគោក និងលោក ឈឹម សារុន ជាអ្នកចាត់ចែងអនុវត្តផ្ទាល់ និងត្រួតពិនិត្យជាប្រចាំ។

លោកបន្តថា សូមកំលាំងទាំងអស់ អនុវត្តតាមច្បាប់ បទបញ្ជា គោលការណ៍ និងសេចក្ដីណែនាំផ្សេងៗ ហាមឆ្លៀតឱកាស ហើយត្រូវមានក្រមសីលធម៌ វិន័យ ឥរិយាបថ ត្រូវទន់ភ្លន់ សុភាពរាបសារជានិច្ច។

លោកស្នងការក៏បានធ្វើការសំណូមពរដល់ពលរដ្ឋទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ៕

អត្ថបទទាក់ទង