រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ អញ្ជើញបញ្ចុះបឋមសិលាសាងសង់បើកផ្សារ ផែថ្មី នៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌

  • 492
  • ដោយ taravong

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ នៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ មានរៀបចំពិធីក្រុងពលីបញ្ចុះបឋមសិលាសាងសង់បើកផ្សារ ផែដឹកជញ្ជូន ផែត្រី ផែកសិផល និងផែទេសចរណ៍ ស្ថិតនៅក្នុងឃុំឆ្នុកទ្រូស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ពិធីនេះប្រារព្ធ ក្រោមអធិបតីភាពឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ឈឹម ស្រីមុំ ព្រមទាំងមានការចូលរួមពីអភិបាលរងខេត្ត លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សមាជិកក្រុមប្រឹក្សា ខេត្ត ស្រុក និងប្រធានក្រុមប្រឹក្សាឃុំជុំវិញស្រុក និងប្រជាពលរដ្ឋចូលរួមផងដែរ ៕

អត្ថបទទាក់ទង