រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration

រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សិក្ខាកាមពលទាហានថ្មីចំនួន១៥៣នាក់ ដែលបានជ្រើសរើសបំពេញក្របខណ្ឌកងទ័ពជើងគោក ទទួលការកោតសរសើរពីថ្នាក់ដឹកនាំកងទ័ពជើងគោក

ដោយ taravongចំនួនទស្សនា (178)

កំពង់ឆ្នាំង៖ កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ សិក្ខាកាមពលទាហានថ្មីចំនួន១៥៣នាក់ ដែលជាពលទាហានថ្មីទើបជ្រើសរើសបំពេញក្របខណ្ឌកងទ័ពជើងគោក ទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំកងទ័ពជើងគោក បន្ទាប់ពីបានចូលហ្វឹកហ្វឺនរៀនសូត្រមួយរយៈកន្លងមកលើមុខវិជ្ជាមេរៀនអាវុធ AK47 នៅទីលានបាញ់គ្រាប់ពិត យោធភូមិភាគពិសេស ស្ថិតនៅភូមិសាស្ត្រ ភ្នំជើងលៀង ក្នុងខេត្តកំពង់ឆ្នាំង។

ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរង កងទ័ពជើងគោកតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយុទ្ធពលខេមរៈភូមិន្ទ។

ក្នុងពិធីនេះត្រូវបានអញ្ជើញចូលរួមពីឯកឧត្តមឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស លោកជំទាវ កែ ច័ន្ទមុនី ប្រធានកិត្តិយសគណ:កម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តលោកជំទាវ ឈឹម ស្រីមុំ អនុប្រធានកិត្តិយសគណ:កម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ឯកឧត្តម ស៊្រន សំឫទ្ធី អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោកជំទាវតុង ណារី ប្រធានប្រតិបត្តិយុវជនស្រលាញ់សន្តិភាពខេត្ត និងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាច្រើនរូបទៀត។

ក្នុងពិធីបិទវគ្គនោះដែរឯកឧត្តម ស៊្រន សំឫទ្ធី អភិបាលរងខេត្ត បានកោតសរសើរដល់ថ្នាក់ដឹកនាំយោធភូមិភាគពិសេស និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់នាយទាហាន នាយទាហានរង ពលទាហាន យោធាចារ្យ ដែលបានដឹកនាំសម្របសម្រួលរៀបចំកម្មវិធីដំណើរការវគ្គសិក្សា និងបញ្ចប់វគ្គសិក្សាដ៏ល្អ។

ក្នុងនោះឯកឧត្តមបានកោតសរសើរដល់សិក្ខាកាមដែលទទួលបានជ័យលាភីទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច សិក្សារៀនសូត្រដើម្បីបង្កើនចំណេះដឹង ពង្រឹងសមត្ថភាព និងជំនាញ ដើម្បីរួមចំណែកកសាងធនធានមនុស្សកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារជាតិមាតុភូមិ និងប្រជាជន។ ជាចុងបញ្ចប់ឯកឧត្តមបាននាំយកថវិកា ចំនួន ២ ០០០ ០០០រៀល របស់រដ្ឋបាលខេត្ត ជូនដល់នាយកសាលាចំនួន១លានរៀល និង១លានរៀលទៀតប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។

សូមបញ្ជាក់ថាៈ ពិធីបិទវគ្គហ្វឹកហ្វឺនបាញ់គ្រាប់ពិតនេះមានការវាយតម្លៃ ពិនិត្យផ្ទាល់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរងកងទ័ពជើងគោក ទទួលបន្ទុកការងារហ្វឹកហ្វឺន និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស ៕

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ
បុណ្យទន្លេ លើកទី៥ ខេត្តកំពង់ឆ្នាំង
ព័ត៌មានជាប់ទាក់ទង

ភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

អ៊ីមែល : info@kampongchhnang.gov.kh

លេខទូរស័ព្ទ : (+855) 26 988 652

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

កែប្រែចុងក្រោយ : 2 ខែមុន