រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

គណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំផ្សព្វផ្សាយ របាយការណ៍ លទ្ធផល ការងារប្រចាំខែ មេសា និងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តច្បាប់ចរាចរណ៍

  • 694
  • ដោយ taravong

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នេះ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្ត កំពង់ ឆ្នាំ ង ដឹកនាំ ដោយ លោក សាន់ យូ អភិបាល រងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផល ការងារប្រចាំខែ មេសា និងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តច្បាប់ចរាចរណ៍ កិច្ចប្រជុំនេះ គឺធ្វើឡើងនៅមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំដំណើការតាមរបៀបវារៈដែលបានគ្រោងទុក ដូចខាងក្រោម៖
១-ដីកា កែសម្រួល សមាសភាព អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្ត ។
២-លិខិត បង្គាប់ ការ ស្តីពី ចាត់តាំងក្រុមការងារត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្តថ្នាក់ខេត្ត។
៣-សេចក្ដី សម្រេច ស្តីពី ការកែសម្រួលសមាសភាពគណ:កម្មការ រៀបចំទិវាសប្តាហ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត។
៤-ផ្សព្វផ្សាយ របាយការណ៍ លទ្ធផល ការងារប្រចាំខែ មេសា របស់អនុគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ។
៥-ពិភាក្សារបំពេញទម្រង់តាមដាន និងវាយតម្លៃលេីការបូកសរុបលទ្ធផលការអនុវត្តផែនការសកម្មភាពជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០១០-២០២១ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

មានប្រសាសន៍នៅក្នុងឱកាសនោះលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានសំដែងនូវកាកោតសរសើរ ចំពោះមន្រ្តីជំនាញ និងកម្លាំងចម្រុះទាំងអស់ដែលបានយកចិត្តទុកដាក់ខិតខំបំពេញ ភារកិច្ចរបស់ខ្លួនទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោក មានប្រសាសន៍បន្តទៀតថាៈ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាកចរាចរណ៍ឱ្យនៅកម្រិតទាបនោះ ត្រូវបន្តធ្វើការផ្សព្វផ្សាយអោយបានច្រើនបន្ថែមទៀត រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ហើយគ្រប់ស្ថាប័នរដ្ឋទាំងអស់ ថ្នាក់ដឹកនាំអង្គភាព ត្រូវតាមដានពិនិត្យមើលដល់មន្រ្តីថ្នាក់ក្រោមអំពីការពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់រថយន្ត ពេលបើកបរ និង បំផុសអោយមានការចូលរួមអោយកាន់តែច្រើនក្នុងការអនវុត្តច្បាប់ចរាចរណ៍ផ្លូវគោក ៕

អត្ថបទទាក់ទង