រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ពិធីចែកអំណោយដល់គ្រួសារងាយរងគ្រោះ ក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចំនួន ១៣៩

  • 1.1ពាន់
  • ដោយ taravong

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ១៣៩ មកពីសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។

ពិធីនេះប្រារព្ធធ្វើនៅក្នុងវត្តអារញ្ញការាមដោយមានការនិមន្តចូលរួមពីព្រះសិរីធម្មញាណ សុខ ថាន ព្រះរាជាគណៈថ្នាក់កិតិយស ព្រះធម្មវង្សាធិបតី ព្រះមេគណខេត្តកំពង់ឆ្នាំង លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត ព្រមទាំងក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង និងមន្ត្រីអាជ្ញាធរ សង្កាត់ និងភូមិ។

លោកជំទាវ ជូ ប៊ុនអេង ក៏បានបញ្ជាក់ជូនប្រជាពលរដ្ឋ ក្នុងការការពារសុខភាព និងធ្វើអនាម័យតាមការណែនាំ របស់គ្រូពេទ្យ និងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច ដើម្បីការពារពីមេរោគកូវីដ-១៩។ លោកជំទាវក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វជាដើម ចំណែកឯអជ្ញាធរត្រូវតែពង្រឹងឱ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង
បានឱ្យដឹងថា អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋនាឱកាសនោះគឺបានមកពីការចូលរួមដោយផ្ទាល់របស់ព្រះគ្រូ កង សុផល ព្រះគ្រូសូត្រស្តាំវត្តអារញ្ញិការាម ព្រមទាំងសប្បុរសជនជិតឆ្ងាយ ដែលចំណាយថវិកាជាង១៨លានរៀល។

អំណោយដែលបានចែកជូនដល់ប្រជាពលរដ្ឋក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ១០ គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១ យួរ, ត្រីខ ១ យួរ, និងថវិកា ១០ ០០០ រៀល ៕

អត្ថបទទាក់ទង