រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អាជ្ញាធរខេត្ត នាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់រលំ និងរបើកដំបូលផ្ទះចំនួន ៧ គ្រួសារ ក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ

  • 478
  • ដោយ taravong

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើតខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង អមដំណើរដោយឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា រួមជាមួយមន្ត្រីសាខា និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាមគ្គីមានជ័យ បាននាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់បណ្តាលឱ្យរលំ និងរបើកដំបូលផ្ទះចំនួន ០៧ គ្រួសារ ស្ថិតនៅក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមប្រធានកិត្តិយស បានសម្ដែងនូវការចូលរួមសោកស្ដាយចំពោះឧបទ្ទវហេតុដែលបានកើតឡើងចំពោះគ្រួសារបងប្អូននៅក្នុងឃុំស្វាយ ជាពិសេសគ្រួសារទាំង ០៧ គ្រួសារ ដែលបានរងគ្រោះធ្ងន់ធ្ងរជាងគេ។ ឯកឧត្តម ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកតែងតែយកចិត្តទុកដាក់គិតគូអំពីសុខទុក្ខ ការលំបាករបស់ប្រជាពលរដ្ឋទាំងអស់ដែលជួបការលំបាក។

ទន្ទឹមនឹងនោះ ឯកឧត្តម ក៏សំណូមពរ និងណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែរក្សាសុខភាពការពារខ្លួនការពារជីវិតពីជំងឺកូវីដ ១៩ ត្រូវរក្សាអនាម័យ ដោយការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងរក្សាគម្លាតសុវត្ថិភាព តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល អំពីវិធានការការពារជីវិតពីជំងឺដ៏កាចសាហាវមួយនេះ។

អំណោយដែលគ្រួសារនីមួយៗទទួលបានមាន៖

  • គ្រួសាររលំផ្ទះ ទទួលបាន៖ អង្ករ ២៥ គីឡូក្រាម, មី ១ កេស, ត្រីខ ១០ កំប៉ុង, ឃីត ១កញ្ចប់, ជេលលាងដៃ ១ដប រួមទាំងថវិកា ១០ ម៉ឺនរៀល និងថវិកាសប្បុរសជន ២០ ម៉ឺនរៀល។
    -គ្រួសាររបើកដំបូងចំនួន ០២ គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១ កេស, ត្រីខ ១០ កំប៉ុង, ឃីត ១កញ្ចប់, ជេលលាងដៃ ១ដប ថវិកា ២០ ០០០រៀល រួមនឹងថវិកាសប្បុរសជនចំនួន ២០ម៉ឺនរៀល ៕

អត្ថបទទាក់ទង