រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្ត អញ្ជើញចុះសាកសួសុខទុក្ខកម្មករ កម្មការិនីដែលជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច និងគ្លីនិចឯកជន

  • 559
  • ដោយ taravong

កំពង់ឆ្នាំងៈ នៅព្រឹកថៃ្ងទី៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង រួមដំណើរដោយឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងសមាជិកសមាជិកាគណៈកម្មាធិការសាខា បានអញ្ជើញចុះសាកសួរសុខទុក្ខកម្មករ កម្មការិនី ដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់
ត្រឡាច និងគ្លីនិចឯកជន តែ វណ្ណា សរុបចំនួន
២០នាក់ ប្រុស៥នាក់។

សូមបញ្ជាក់ថាៈ គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តកាលពីវេលាម៉ោងវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំនុចស្ពានអូរប្រម៉ាត់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៦ និង ៤៧ ស្ថិតក្នុង ភូមិ ចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ ឯកឧត្តម បាននាំយកថវិការបស់កាកបាទក្រហមកកម្ពុជា ឧបត្ថម្ភក្នុងម្នាក់ៗ ចំនួន ៥ម៉ឺនរៀល, មី១កេស និងសម្ភារមួយចំនួនទៀត ៕

អត្ថបទទាក់ទង