រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងស្រុកទឹកផុស

  • 569
  • ដោយ taravong

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ នៅសាលាស្រុកទឹកផុស មានរៀបចំពិធីសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជនចំនួន ២០នាក់ ក្រោមអធិបតីភាព ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្ត តំណាង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត, លោក ឃូ សុផាន់ មេបញ្ជាការរង សឹករងកំពង់ឆ្នាំង មានការចូលរួមពីលោក លោកស្រីតំណាងមន្ទីរ អង្គភាព អភិបាលរងស្រុក កងកម្លាំង អ្នកចូលរួមទាំងអស់ ចំនួន ៣៦នាក់។

មានប្រសាសន៍ សំណេះសំណាល ក្នុងឱកាសនោះ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្ត បានពាំនាំការសាកសួរសុខទុក្ខដល់បងប្អូន ពីសំណាក់ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង និងសូមថ្លែងនូវអំណរអរគុណ ដល់គុណបំណាច់ស្នេហាជាតិ របស់បងប្អូនអតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីប្រទេសជាតិ។

សម្ភារ និងថវិកា ដែលបានផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២០ គីឡូក្រាម, ទឹកស៊ីអ៊ីវ ២ យួរ, ទឹកត្រី ២ យួរ, ទឹកបរិសុទ្ធ ៣ យួរ, ជែលអាល់កុល លាងដៃ១ដប, ម៉ាស់ និង ថវិកា ចំនួន ៣០ ០០០ រៀល។

បន្ទាប់ពីចប់កម្មវិធី ឯកឧត្ដមអភិបាលរងខេត្ត និងក្រុមការងារ បានបន្តដំណើរចុះយកអំណោយ សម្ភារ និងថវិកា ជូនដល់ លោក ចាន់ ញ៉ិល ជាជនពិការដល់លំនៅដ្ឋាន នៅភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ៕

អត្ថបទទាក់ទង