រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សម្ដេចចៅហ្វាវាំង គង់ សំអុល អញ្ជើញសួរសុខទុក្ខកម្មការិនីដែលរងគ្រោះដោយគ្រោះថ្នាក់ចរាចរ កំពុងព្យាបាលនៅមន្ទីរពេទ្យ

  • 441
  • ដោយ taravong

កំពង់ឆ្នាំង: ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា រួមដំណើរដោយឯកឧត្ដម គុយ សុផល ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្ដម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា លោកប្រធានមន្ទីរសុខាភិបាល និងថ្នាក់ដឹកនាំស្រុក និងអនុគណៈកម្មាធិការសាខាកាកបាទក្រហមស្រុកកំពង់ត្រឡាច បានអញ្ជេីញសួរសុខទុក្ខកម្មការិនីចំនួន ១៦នាក់ ដែលរងគ្រោះថ្នាក់ដោយក្រឡាប់រឺម៉ក កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ក្នុងភូមិសាស្ត្រ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច និងគ្លីនិកឯកជន។

សម្ដេចចៅហ្វាវាំង បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទិសទី ពិសេស ប្រជាពលរដ្ឋជួបការលំបាក និងរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗ។

ក្នុងឱកាសនោះ សម្ដេចចៅហ្វាវាំង ក៏បានឧបត្ថម្ភថវិកា និងសម្ភារៈមួយចំនួនដល់កម្មការិនីម្នាក់ៗផងដែរ ៕

អត្ថបទទាក់ទង