រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាល ខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលេីកទិសដៅការងារបន្ត ឆ្នាំ២០២០ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទថ្នាក់ខេត្ត

  • 525
  • ដោយ taravong

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលេីកទិសដៅការងារបន្ត ឆ្នាំ២០២០ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទថ្នាក់ខេត្ត (PWG-RWGSSH) ក្រោមអធិបតីភាព ឯកឧត្តម ហេង ពិទូ អភិបាល រងខេត្តកំពង់ឆ្នាំង។

ដោយមានសមាសភាពចូលរួមពីលោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ត្រីបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតសុខភាព និងអនាម័យជនបទក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារបច្ចេកទេស និងក្រុមលេខាធិការដ្ឋាន(PWG-RWGSSH) អង្គការដៃគូអភិវឌ្ឍន៍នានាក្នុងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក ទទួលបន្ទុកការងារទឹកស្អាត និងអនាម័យជនបទក្រុង ស្រុក ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ក្រុង ស្រុក សរុបចំនួន ៥០នាក់។

គោលបំណងនៃការរៀបចំកិច្ចប្រជុំគឺដើម្បីលើកកម្ពស់ការងារទឹកស្អាត និងអនាម័យ ដើម្បីបង្ការជំងឺឆ្លងផ្សេងៗដែលបណ្ដាលមកពីកង្វះអនាម័យ។ ត្រួតពិនិត្យលើសកម្មភាពរបស់ស្រុកក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19។ ពិនិត្យវឌ្ឍនភាពការអនុវត្តកម្មវិធីផ្គត់ផ្គង់ទឹកស្អាតសុខភាពអនាម័យជនបទប្រចាំត្រីមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅបន្ត។ កៀរគរការចូលរួមរបស់អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនក្នុងការបង្ការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-19។ ធ្វើបច្ចុប្បន្នភាពអង្គការមិនមែនរដ្ឋាភិបាលក្នុងបណ្ដាក្រុង ស្រុក ដែលធ្វើការលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ។ រៀបចំយុទ្ធសាស្ត្រដើម្បីឱ្យខេត្តសម្រេចបានជាខេត្ត ឈប់បន្ទោរបង់ពាសវាលពាសកាលក្នុងឆ្នាំ២០២៣ ៕

អត្ថបទទាក់ទង