រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ប្រគល់ផ្ទះចំនួន៤ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជូនសមាជិកអតីតយុទ្ធជនចំនួន ៤គ្រួសារ ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ

  • 650
  • ដោយ taravong

ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង, លោកឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគបាលខេត្ត អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត រួមជាមួយអាជ្ញាធរស្រុកឃុំ បានអញ្ជើញសួរសុខទុក្ខ និងប្រគល់ផ្ទះចំនួន៤ខ្នងបន្ថែមទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់សមាជិកអតីតយុទ្ធជនជាជនពិការចំនួន ២គ្រួសារ និងនិវត្តន៍ជន ២គ្រួសារ ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

អំណោយផ្ទះចំនួន៤ ខ្នង ត្រូវបានប្រគល់ជូន ៖
១. លោក សេន កើ ជានិវត្តន៍ជន រស់នៅភូមិអូររូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ។
២. លោក នៅ ធឿន ជានិវត្តន៍ជន រស់នៅភូមិច្រករមៀតផ្អែម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ។
៣. លោក យ៉ន សាវិន ជាជនពិការ រស់នៅភូមិជំទាវ ឃុំច្រេស ស្រុកកំពង់ត្រឡាច ។
៤. លោក យឹម ចាន់សុភាព ជាជនពិការ រស់នៅភូមិប្របផ្ជៈ ឃុំច្រេស ស្រុកកំពង់ត្រឡាច ។

ឯកឧត្ដម និងក្រុមការងារ ក៏បានឧបត្ថម្ភដល់គ្រួសារសមាជិកអតីតយុទ្ធជនទាំង៤គ្រួសារ ក្នុង១គ្រួសារៗ ទទួលបាន ថវិកា ៣០០,០០០៛ , អង្ករ ២បេ , មី ១កេស, ទឹកត្រី២យួរ, ទឹកស៊ីអ៉ីវ ២យួរ , ត្រីខ ២យួរ ,ដើមស្វាយ ដើមដូង និង មាន់បួនក្បាល។

ក្នុងឱកាសនោះ ឯកឧត្តម ហេង ពិទូ បានមានមតិសំណេះសំណាល សួរសុខទុក្ខបងប្អូនអតីត យុទ្ធជន និងប្រជាពលរដ្ឋដែលបានចូលរួម និងបានសំណូមពរត្រូវខិតខំជំរុញការងារបង្កបង្កើនផល ការចិញ្ចឹមសត្វ ដាំដំណាំបន្ទាប់បន្សំ ដើម្បីជួយដល់ជីវភាពរស់នៅក្នុងគ្រួសារ និងត្រូវចេះអនាម័យ ដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ ។

អត្ថបទទាក់ទង