រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីការលើកកម្ពស់ការយល់ដឹងរបស់ក្រុមប្រឹក្សាជាស្រ្ដីក្នុងអភិបាលកិច្ចមូលដ្ឋាន

  • 398
  • ដោយ taravong

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីការលើកកម្ពស់ការយល់ដឹងរបស់ក្រុមប្រឹក្សាជាស្រ្ដីក្នុងអភិបាលកិច្ចមូលដ្ឋាន។

ក្នុងវគ្គបណ្ដុះបណ្ដាលនោះក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីចៅសង្កាត់ លោកមេឃុំ សមាជិកក្រុមប្រឹក្សាស្រុក/ឃុំ។ ពិធីនេះប្រព្រឹត្តទៅរយះពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅសណ្ឋារគារ សុខ ថៃសាន្ត ខេត្តកំពង់ឆ្នាំង ៕

អត្ថបទទាក់ទង