រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តកំពង់ឆ្នាំង បើកកិច្ច ប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត

  • 681
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅសម្រាប់អនុវត្តបន្ត ដើម្បីត្រួតពិនិត្យសកម្មភាពការងារកន្លងមក និងដាក់ចេញផែនការអនុវត្តថ្មីៗសម្រាប់អនុវត្តជាបន្តទៀត។

កិច្ចប្រជុំនេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាពលោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និងមានការអញ្ជើញចូលរួមពីលោកជំទាវ ឈុំ ចាន់សុខ អនុប្រធាន គ.ក.ស.ក ខេត្ត លោកជំទាវ ប៊ន សុភី អភិបាល រងខេត្ត និងជាអនុប្រធាន គ.ក.ស.ក ខេត្ត លោក គង់ សុវណ្ណអស្ចារ្យ នាយក រងរដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាព សមាជិក សមាជិកា ការិយាល័យជំនាញពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍នានា ដែលមានកិច្ចសហប្រតិបត្តិការចូលរួមផងដែរ។

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១. មតិស្វាគមន៍របស់ប្រធានអង្គប្រជុំ
២. អានសេចក្តីព្រាង និងកំណត់ហេតុ កិច្ចប្រជុំ ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំប្រចាំខែ ពិនិត្យ និងអនុម័តផែនការសកម្មភាព
៣. ពិនិត្យ និងស្ដាប់របាយការណ៍លទ្ធផលការងារពាក់ព័ន្ធបញ្ហាស្ត្រី កុមារ យុវវ័យ និងជនងាយរងគ្រោះ របស់ មន្ទីរ អង្គភាព ការិយាល័យជំនាញ អង្គការដៃគូពាក់ព័ន្ធ ផ្សេងៗ។

បន្ទាប់ពីស្ដាប់របាយការណ៍របស់អង្គប្រជុំរួចមក លោកជំទាវ ប្រធាន បានមានប្រសាសន៍ថា ដើម្បីទទួលបានភាពជោគជ័យ និងប្រសិទ្ធភាពក្នុងការអនុវត្តការងារសម្រេចនូវភារកិច្ច និងផែនការថ្មីៗ ដែលគណៈកម្មាធិការបានប្រគល់ជូន សមាជិកទាំងអស់ត្រូវមានការសហការគ្នាឱ្យខ្លាំងជាងនេះបន្តទៀត ជាពិសេស សហការជាមួយមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដែលជាអ្នករស់នៅជិតប្រជាពលរដ្ឋជាប្រចាំ ងាយស្រួលដោះស្រាយពេលជួបបញ្ហាផ្សេងៗ។

ក្នុងឱកាសនោះដែរលោកជំទាវ តុង ណារី ក៏បានណែនាំដល់សមាជិកក្រុមការងារ សូមធ្វើការតាមដានសភាពការណ៍ របស់បងប្អូនប្រជាពលរដ្ឋដែលបានមកពីបណ្តាប្រទេសនានាដែលកំពុងតែមានជំងឺកូវីដ១៩ តាមរយៈការសហការ ជាមួយលោកមេឃុំ ចៅសង្កាត់ អាជ្ញាធរក្រុង ស្រុក ដើម្បីត្រួតពិនិត្យពី សុខភាពរបស់ពលរដ្ឋ និងបន្តអប់រំប្រជាពលរដ្ឋ ឱ្យគាត់យល់ដឹងពីការធ្វើអនាម័យ និងថែរក្សាសុខភាពដេីម្បីកុំឱ្យមានជំងឺកូវីដ១៩ក្នុងសហគមន៍យើងជាដាច់ខាត ៕

អត្ថបទទាក់ទង