រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៣

  • 403
  • ដោយ taravong

កំពង់ឆ្នាំង ៖ នៅថ្ងៃអង្គារ ១០កើតខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានដំណើរការកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តមឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ការិយាល័យប្រជាពលរដ្ឋខេត្ត នាយករដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជំនាញជុំវិញខេត្ត ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងអនុម័តនូវរបៀបវារ:ដូចខាង ក្រោម៖
១.សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិ៣ ។
២.សេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំខែមិថុនា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត និងលើកទិសដៅអនុវត្តបន្ត។

ជាមួយគ្នានោះ នៅក្នុងបញ្ហាផ្សេងៗ គណ:អភិបាលខេត្ត មន្ទីរ ជំនាញ អង្គភាពពាក់ព័ន្ធ ក៏បានចូលរួមស្រាយបំភ្លឺ និងទទួលយករាល់សំណួរ និងសំណូមពរដែលអង្គប្រជុំក្រុុមប្រឹក្សាខេត្តបានលើកឡើង។

អត្ថបទទាក់ទង