រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

កិច្ចជុំគណៈកម្មការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការខេត្តកំពង់ឆ្នាំង

  • 539
  • ដោយ taravong

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ឯកស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលប្រជុំ(គ) សាលាខេត្តកំពង់ឆ្នាំង មានរៀប ចំ កិច្ចប្រជុំគណៈកម្មការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម ស្រ៊ន សំឫទ្ធី អភិបាលរង ខេត្ត និង ជាអនុប្រធាន ប្រចាំការ គណៈកម្មការ ដឹកនាំ កំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការ ខេត្ត ។

ដោយ មានការចូលរួមពីលោក អ៊ុន សុផល នាយករដ្ឋបាល សាលា ខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធអភិបាលរង អភិបាលរងក្រុង ស្រុក ជាសមាជិក សមាជិកា គណៈកម្មការដឹកនាំកំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការ ខេត្ត ។

កិច្ចប្រជុំ នេះ មានគោល បំណង ដើម្បី ៖
១. ផ្សព្វផ្សាយ សេចក្ដីសម្រេច របស់រដ្ឋបាល ខេត្ត និង អនុម័ត ប្រតិទិន ប្រជុំ ប្រចាំខែ ក្នុង ឆ្នាំ២០២០។
២. បង្ហាញ ពីបច្ចុប្បន្នភាព និង ពិភាក្សា លើការងារ កំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការ ខេត្ត និងលើកទិសដៅ សំខាន់ៗសម្រាប់ អនុវត្ត បន្ត ។
៣. ពិនិត្យលើឌន្ឍនភាពការងារ និងលទ្ធផលសម្រេចបាន ពាក់ព័ន្ធការផ្ទេរបុគ្គលិក ធនធាន និងរចនាសម្ព័ន្ធ របស់ថ្នាក់ជាតិ ទៅឱ្យថ្នាក់ក្រោមជាតិគ្រប់គ្រង។

ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាល រង ខេត្ត បានមានប្រសាសន៍ថា៖ កិច្ចប្រជុំ គណៈកម្មការ ដឹកនាំ ការងារ កំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការនេះ បង្ហាញឱ្យ ឃើញ ថា ជាការ យកចិត្ត ទុកដាក់ខ្ពស់ របស់ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ក្នុង ការពិនិត្យ ជាទៀងទាត់ និង ជម្រុញឱ្យ ស្ថាប័ន អនុវត្តគោលនយោបាយ វិជ្ឈការ និង វិសមជ្ឈការ បានចូលរួម គ្រប់ សកម្មភាព ដើម្បីធ្វើការឆ្លុះបញ្ចាំង ពីការអនុវត្ត សកម្មភាពនានា ។

ទន្ទឹមគ្នានោះដែរ ឯកឧត្តម អភិបាល រង ខេត្ត បាន ជម្រុញឱ្យ ភាគីពាក់ព័ន្ធទាំង អស់ ចូលរួម ជាមួយ គណៈកម្មការ ដឹកនាំ កំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការ ដើម្បីលើក កំពស់ ការងារទ់្រង់នេះ ឱ្យ មាន តម្លាភាព គុណភាព បរិមាណ និង ប្រសិទ្ធភាព ខ្ពស់ ៕

អត្ថបទទាក់ទង