រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំមន្រ្តីរាជការក្នុងខេត្តកំពង់ឆ្នាំង នាំយកទៀនព្រះវស្សា និង បច្ច័យប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន៩ក្នុងខេត្តកំពង់ឆ្នាំង

  • 482
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នៅវត្តថ្ម ស(ហៅវត្តក្តីត្នោត) ស្ថិតក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងនិងលោកជំទាវឈឹម ស្រីមុំ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តអភិបាលរង
ខេត្ត លោកលោកស្រីប្រធានអង្គភាពជុំវិញខេត្តបាននាំយកទៀនព្រះវស្សា គ្រឿងឧបភោគ
បរិភោគនិងបច្ច័យទៅវេរប្រគេនព្រះសង្ឃដែលគង់ចព្រះវស្សានៅវត្តចំនួន៩ស្ថិតនៅខេត្តកំពង់ឆ្នាំង។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្តមឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថាៈ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រមានការរីកចម្រើនទន្ទឹមគ្នាពិសេសពុទ្ធបរិស័ទមានជីវភាពធូរធារបានចូលរួមកសាងទីវត្តអារាមឲ្យមានការអភិវឌ្ឍរីកចម្រើនជាលំដាប់។

ឯកឧត្តម បានមានប្រសាសន៍បន្តថាៈ ការចូលកាន់ព្រះវស្សារបស់ព្រះសង្ឃក្នុងពុទ្ធសាសនាមានសារ:សំខាន់ និងជាពេលវេលាដ៏វិសេសវិសាលដើម្បីឲ្យភិក្ខុ សាមណេរបានសិក្សារៀនសូត្រព្រះបរិយត្តិធម៌ និងបដិបត្តិធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធឱ្យបានខ្ជាប់ខ្ជួនតាមពុទ្ធប្បញ្ញត្តិរយៈ
ពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។
ដូចគ្នានេះដែរ ការប្រគេនទៀនព្រះវស្សាព្រមទាំង គ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេន ព្រះសង្ឃនាពេលនេះដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះពុទ្ធរូប និងសិក្សារៀនសូត្រនូវគម្ពីធម៌ វិន័យព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពុទ្ធបរិស័ទត្រូវបន្តចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវនិងត្រូវអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ កូវីដ-១៩ កុំអោយកើតក្នុងគ្រួសារ និង នៅក្នុងមូលដ្ឋានរបស់ខ្លួន ។

នៅក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន និង លោកជំទាវ ព្រមទាំងមន្រ្តីរាជការបានប្រគេនទៀនព្រះវស្សា ០១ គូ និង ទេយ្យវត្ថុមាន អង្ករ ៥០គីឡូក្រាម , ប្រេង៣០ លីត្រ , ទឹកបរិសុទ្ធ , មី , ទឹកត្រី , ទឹកស៊ីអ៉ីវ , ទឹកក្រូច និងបច្ច័យចំនួន៤០ម៉ឺនរៀលនិងថវិកាយាយជី តាជីបានចូលរួមក្នុងម្នាក់ៗ ១ម៉ឺនរៀលផងដែរ៕

អត្ថបទទាក់ទង