រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្ត្រី ក្នុងខេត្តកំពង់ឆ្នាំង ដេីមពង្រឹងសមត្ថភាព និងការលេីកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ

  • 675
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ មានរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្ត្រី ក្នុងខេត្តកំពង់ឆ្នាំង ដេីមពង្រឹងសមត្ថភាព និងការលេីកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ក្រោមអធិបតីភាព លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការផ្តល់កិត្តិយសចូលរួមពីលោកជំទាវ ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន ភរិយា ឯកឧត្តមអភិបាល ខេត្តកំពង់ឆ្នាំង ប្រារព្ធនៅសាលប្រជុំ សាលាខេត្តកំពង់ឆ្នាំង។

មានមតិសំណេះសំណាលក្នុងឱកាសនោះ លោកជំទាវ ប៊ន សុភី អភិបាល រងខេត្ត បានជម្រុញដល់ស្រី្តត្រូវលើកកម្ពស់ដល់ស្រ្តី ហើយស្រី្តខ្លួនឯងក៏ត្រូវចេះពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពខ្លួនបន្ថែមទៀត។ លោកជំទាវ បានសំដែងការសរសើរ និងគាំទ្រដល់សកម្មភាពការងាររបស់ស្រ្តី ក្នុងការចូលរួមលើកជាគំនិតល្អៗ លើកទឹកចិត្ត ក្នុងការជួយដល់នារីៗ ឱ្យទទួលបានបទពិសោធន៍ច្រើន មានចំណេះដឹងទូលំទូលាយ មានគំនិតច្នៃប្រឌិតក្នុងការងារ ក្នុងមុខរបរ និងក្នុងគ្រួសារ។

បន្ទាប់ពីពិធីសំណេះសំណាលរួចមក ក៏មានការចែកជូននូវក្រមា សារ៉ុង និងថវិកា ជាអនុស្សាវរីយ៍ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការជានារី ដែលបានចូលរួមផងដែរ ៕

អត្ថបទទាក់ទង