រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សិក្ខាសាលាស្តីពីការវិភាគបញ្ហាប្រឈម និងកាលានុវត្តភាពនៃការធ្វើទេសន្តប្រវេសន៍ក្នុងក្របខ័ណ្ឌគោលនយោបាយជាតិប្រជាជនឆ្នាំ២០១៦-២០៣០

  • 812
  • ដោយ taravong

ស្រុកទឹកផុស៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលាស្រុកទឹកផុស មានរៀបចំសិក្ខាសាលាស្ដីពីការវិភាគបញ្ហាប្រឈម និងការលានុវត្តភាពការធ្វើទេសន្តរប្រវេសន៍ក្នុងក្របខណ្ឌនៃការអនុវត្តគោលនយោបាយជាតិប្រជាជន(២០១៦-២០៣០) ប្រកបដោយប្រសិទ្ធភាព ក្រោមអធិបតីភាព ឯកឧត្តម អម សុភា អភិបាលរងខេត្ត ដោយមានការចូលរួមពីលោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្តកំពង់ឆ្នាំង លោក សុខ សុន្ធីរ អភិបាលស្តីទីស្រុកទឹកផុស និងមានការចូលរួមពីលោក លោកស្រីប្រធានអនុប្រធានការិយាល័យជុំវិញស្រុក មេឃុំ ស្មៀនឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ។

គោលបំណងសិក្ខាសាលានេះគឺដើម្បី៖
១.ផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធស្តីពីការវិភាគបញ្ហាប្រឈម និងកាលានុវត្តភាពក្នុងក្របខណ្ឌនៃការធ្វើទេសន្តរប្រទេសនៃការអនុវត្តគោលនយោបាយជាតិប្រជាជនឆ្នាំ (២០១៦-២០៣០) ប្រកបដោយប្រសិទ្ធភាព។
២.ស្រាវជ្រាវប្រមូលធាតុចូលនៅមូលដ្ឋាន និងចងក្រងវិភាគបញ្ហាប្រឈម និងកាលានុវត្តភាពក្នុងក្របខណ្ឌនៃការអនុវត្តគោលនយោបាយជាតិប្រជាជន សម្រាប់ឧបករណ៍វិភាគយល់ពីមូលហេតុផ្សេងៗនៃការធ្វើទេសន្ដរប្រវេសន៍។
៣.សិក្សាស្រាវជ្រាវ និងកំណត់បាននូវសូចនាករបញ្ហាប្រឈម កាលាអនុវត្តភាព សម្រាប់រៀបចំផែនការកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិដើម្បីឆ្លើយតបនឹងបញ្ហាប្រជាជននិងការអភិវឌ្ឍន៍។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អម សុភា អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ ក្នុងវគ្គសិក្ខាសាលានេះគឺគេចង់ឱ្យមានការផ្លាស់ប្ដូរនូវស្ថានភាពសង្គម និងប្រជាសាស្ត្រជាពិសេសបម្រែបម្រួលរចនាសម្ព័ន្ធអាយុកាលដែលបណ្ដាលមកពីការថយចុះនៃអត្រាលទ្ធភាពមានកូន និងអត្រាស្លាប់។ ក្នុងក្របខណ្ឌនេះការកើតឡើងនូវកម្រិតប្រជាសាស្ត្រកើត ស្លាប់ បម្លាស់ទីលំនៅបាននាំមកនូវកាលានុវត្តភាពទាំងបញ្ហាប្រឈមថ្មីៗដែលជះឥទ្ធិពលដល់ដំណើរការអភិវឌ្ឍន៍លើគ្រប់វិស័យហើយឈរលើទស្សនៈនៃការអភិវឌ្ឍន៍រយៈពេលវែងរាជរដ្ឋាភិបាលទទួលស្គាល់នូវភាពចាំបាច់ក្នុងការបញ្ចូលឌីណាមិកប្រជាសាស្ត្រនៅក្នុងបរិបទនៃដំណើរការអភិវឌ្ឍផែនការដោយការគិតគូរដល់ទំនាក់ទំនងពហុវិស័យរវាងបញ្ហាប្រជាជននិងការអភិវឌ្ឍ។

ជាមួយគ្នានោះ លោក ឌឹម ឌន បានផ្ដាំផ្ញើឱ្យសិក្ខាកាមទាំងអស់ដែលមានវត្តមាននៅក្នុងពិធីនោះ មេត្តាក្រេបជញ្ជក់នូវព័ត៌មានថ្មីៗ និងរកឱ្យឃើញនូវបញ្ហាប្រឈមនានាដែលទាក់ទងទៅនឹងកាលានុវត្តភាពនៃការធ្វើទេសន្តរប្រវេសន៍ និងរកឱ្យឃើញនូវចំណុចខ្លាំង និងចំណុចខ្សោយស្ដីពីការចំណាកស្រុក ក្នុងស្រុក និងក្រៅប្រទេស ដើម្បីបានលទ្ធផលជាគោលដៅសម្រាប់ការអភិវឌ្ឍរួម ៕

អត្ថបទទាក់ទង