រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ឈួរ ចន្ទឌឿន អភិបាលខេត្ត អមដំណើរដោយលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ និងក្រុមការងារ ចុះពិនិត្យការងារបង្កបង្កើនផលស្រូវបង្កើនរដូវ

  • 945
  • ដោយ taravong

នៅថ្ងៃព្រហស្បតិ៍៣កើតខែស្រាពណ៍ឆ្នាំជូតពុទ្ធសករាជ២៥៦៤ត្រូវនិងថ្ងៃទី២៣ខែកក្ដដាឆ្នាំ២០២០ ឯកឧត្តម ឈួរ ចន្ទឌឿន អភិបាលនៃគណះអភិបាលខេត្ត អមដំណើរដោយលោកប្រធាន ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំងព្រមទាំងប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សា លោកអភិបាលស្រុក មន្រ្តីការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុក ចុះពិនិត្យការការងារបង្កបង្កើនផលស្រូវបង្កើនរដូវ នៅភូមិពពេលពក ឃុំគោកបន្ទាយស្រុករលាប្អៀរ ដើម្បីស្វែងពីជីវភាពរស់នៅ ស្ថានភាពបង្កបង្កើនផលស្រូវនិងដំណាំរួមផ្សំផ្សេងៗ និងបញ្ហាប្រឈមមួយចំនួន របស់បងប្អូនប្រជាពលរដ្ឋ នាយុគសម័យcovid-19។

បន្ទាប់មកឯកឧត្ដម រួមនិងក្រុមការងារ បន្តចុះពិនិត្យបណ្ដុំអាជីវកម្មដំណាំបន្លែនៅភូមិត្រពាំងក្រពើ ស្ថិតក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ដែលទទួលបានការបំពាក់បំប៉ន និងជួយគាំទ្របច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ និងធនធានថវិកាមួយចំនួន របស់គម្រោងកម្មវិធីបច្ចេកទេសកសិកម្មថ្មីដែលធន់ និងការបម្រែបម្រួលអាកាសធាតុ ដែលហៅកាត់ថា ASPIRE។

ជាលទ្ធផលដែលទទួលបានគឺ ក្រោយពីបានចាប់ផ្តើមចងក្រងជាសមាជិកបណ្ដុំគ្រួសារកសិករពីដំបូងមានចំនួន ៣៩គ្រួសារ ហើយមកទល់បច្ចុប្បន្ននេះមានសមាជិកបានកើនឡើងរហូតដល់ចំនួន ៥៤គ្រួសារ មានផ្ទៃដីសរុប ១៦ហិកតា បាននិងកំពុងរៀបចំផែនការដាំខ្ទឹមស្លឹកជាបន្តបន្ទាប់ ហើយកសិករខ្លះបានប្រមូលផលលក់ទៅទីផ្សារក្នុងតម្លៃ ៥០០០រៀល ក្នុងមួយគីឡូក្រាម រីឯប្រាក់ចំណូលប្រចាំឆ្នាំរបស់សមាជិកបណ្តុំកសិករនៅទីនោះ អាចទទួលបានពី ២ ០០០ ទៅ ៥ ០០០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ អាស្រ័យទៅលើទំហំដីរបស់សមាជិករបណ្តុំកសិករ នៃគ្រួសារនីមួយៗ។

សូមបញ្ជាក់បន្ថែមថា៖ មកទល់ឆ្នាំ ២០២០នេះ គម្រោងកម្មវិធីបច្ចេកទេសកសិកម្មថ្មីដែលធន់ និងការបម្រួលអាកាសធាតុ បានពង្រីកសកម្មភាពរបស់ខ្លួនរហូតដល់ ២៤ ខេត្ត ដែលទទួលហិរញ្ញប្បទានសម្បទាន និងឥតសំណងពី ពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ហៅកាត់ថា IFAD ៕

អត្ថបទទាក់ទង