រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃសំណង់ស្ទាក់ទឹកស្រែគាល ស្ថិតក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យដែលរងការខូចខាត់ដោយជំនន់ទឹកភ្លៀង

  • 490
  • ដោយ taravong

កំពង់ឆ្នាំង៖ នាថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារអន្តរក្រសួង ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនិងអាជ្ញាធរ បានចុះត្រួតពិនិត្យ និងវាយតម្លៃសំណង់ស្ទាក់ទឹកស្រែគាល ស្ថិតក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលរងការខូចខាត់ដោយជំនន់ទឹកភ្លៀង។

សូមជម្រាបជូនផងដែរថា៖ សំណង់ស្ទាក់ទឹកស្រែគាល ដែលមានទីតាំងស្ថិតក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ត្រូវបានរងការខូចខាត់ដោយជំនន់ទឹកភ្លៀង ក្នុងរយ:ពេលកន្លងមក ក្នុងនោះក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃសំណង់ដើម្បីលើកជាគម្រោងស្តារឡើងវិញ ៕

អត្ថបទទាក់ទង