រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោកជំទាវ ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន បាននាំយកបច្ច័យប្រគេនដល់ព្រះចៅអធិការស្តីទីវត្តគន្ធធិតារាម (ហៅវត្តព្រាល) ស្ថិតក្នុងភូមិព្រាល ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ

  • 465
  • ដោយ taravong

កំពង់ឆ្នាំង៖ កាលពីថ្ងៃអង្គារ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោកជំទាវ ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន ភរិយាឯកឧត្ដមអភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី ឡុញ ពិសា អនុប្រធានមន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ខេត្ត បាននាំយកបច្ច័យប្រគេនដល់ភិក្ខុសិរីធម្មរាជ ស្រី លីហួ ព្រះចៅអធិការស្តីទីវត្តគន្ធធិតារាម (ហៅវត្តព្រាល) ស្ថិតក្នុងភូមិព្រាល ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីរៀបចំទីកន្លែងសការៈបូជាប្រគេនដល់ព្រះសពព្រះគ្រូធម្មបាលត្ថេរោ នុតសុឺ។

សូមជម្រាបជូនថាៈ ព្រះគ្រូធម្មបាលត្ថេរោ នុតសុឺ ប្រសូត្រនៅខែភទ្របទ ឆ្នាំម្សាញ់ បញ្ចាស័ក ព.ស ២៤៧២ ត្រូវនឹងខែសីហា ឆ្នាំ១៩២៩ ដែលព្រះអង្គទទួលព្រះអនិច្ចធម្ម វេលាម៉ោង២ៈ១០នាទី រំលងអាធ្រាត្រ ត្រូវនឹងថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២០ ក្នុងព្រះជម្មាយុ ៩២ព្រះវស្សា ដោយជរាពាធ ព្រះអង្គសាងព្រះផ្នូសអស់រយៈពេល៣៨ព្រះវស្សា ព្រះអង្គទទួលព្រះអនិច្ចធម្មរហូតមកដល់ថ្ងៃនេះមានរយៈពេល ១០៣ថ្ងៃ ៕

អត្ថបទទាក់ទង