រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

កិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត និងបូកសរុបរបាយការណ៍វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុុមប្រឹក្សាខេត្ត អាណត្តិទី៣ នៅតាមបណ្ដាក្រុង ស្រុក

  • 446
  • ដោយ taravong

កំពង់ឆ្នាំង: នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត និងបូកសរុបរបាយការណ៍វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២០ នៅតាមបណ្ដាក្រុង ស្រុក។

ដោយមានការអញ្ជើញចូលរួមពី កងកម្លាំងទាំងបី នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងការិយាល័យជំពាក់ព័ន្ធ។

បន្ទាប់ពីលោក អ៊ុន សុផល នាយករដ្ឋបាលសាលាខេត្ត បានអានដោយសង្ខេបនូវរបាយការណ៍លទ្ធផលសកម្មភាពការងារប្រចាំខែ របស់រដ្ឋបាលខេត្ត និងរបាយការណ៍បូកសរុបវេទិការបស់ក្រុុមប្រឹក្សាខេត្ត លោក អម សុភា អភិបាលរងខេត្ត បានជម្រុញឱ្យតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធត្រួតពិនិត្យរបាយការណ៍លទ្ធផលសកម្មភាពការងារអង្គភាពរបស់ខ្លួន កែសម្រួលទិន្នន័យ និងផ្ដល់យោបល់បន្ថែមទៅលើចំណុចខ្វះខាត បញ្ហាប្រឈម ដំណោះស្រាយ ឬបំពេញថែមនៅក្នុងរបាយការណ៍មុននឹងដាក់ឆ្លងអនុម័តនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត។

ជាមួយគ្នានោះ លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះវត្តមានចូលរួមពីមន្ទីរជំនាញទាំងអស់ដោយបានពិនិត្យ កែសម្រួល និងផ្ដល់យោបល់បន្ថែមទៅលើចំណុចខ្វះខាតផ្សេងៗ។ បន្ថែមពីនោះ លោក បានជម្រុញឱ្យមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ដោយមានស្មារតីខ្ពស់ មានឆន្ទៈ មនសិការ និងក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីរាជការ យកចិត្តទុកដាក់បំពេញការងារឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល ព្រមទាំងសហការចូលរួមអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជាដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រជាបន្តបន្ទាប់ទៀត ៕

អត្ថបទទាក់ទង