រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោកជំទាវបណ្ឌិត សឿ សុជាតា ឧបត្ថម្ភអំពូលភ្លើងហ្វាសូឡាចំនួន ១០គ្រឿង ដល់់វិទ្យាល័យ ហ៊ុន សែន ទឹកផុស ដើម្បីបំភ្លឺតាមដងផ្លូវ និងក្នុងបរិវេណសាលា

  • 1.0ពាន់
  • ដោយ taravong

កំពង់ឆ្នាំង៖ គណៈកម្មការគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែនទឹកផុស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលបានជួយឧបត្ថម្ភអំពូលភ្លើងហ្វាសូឡាចំនួន ១០គ្រឿង ដើម្បីបំភ្លឺតាមដងផ្លូវ និងក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ទឹកផុស សម្រាប់ជាប្រយោជន៍ដល់សិស្សានុសិស្ស និងសហគមន៍យើង។

តាងនាមប្រធានគណៈកម្មការគ្រប់គ្រង នាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែនទឹកផុស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមគោរពជូនពរលោកជំទាវបណ្ឌិត មានសុខភាពល្អ និងសម្រេចជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទទាក់ទង