រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ឈួរ ច័ន្ទឌឿន អញ្ជើញចុះសួរសុខទុក្ខ និងចូលរូមរំលែកទុក្ខគ្រួ សារសព ចំនួន ០២ គ្រួ សារ ដែលបានស្លាប់ដោយ ពុលថ្នាំពុលក្នុងទឹកអណ្តូង ដៃ ក្បែរចំការឪឡឹកនៅភូមិ ជីប្រង ឃុំជៀប ស្រុកទឹក ផុស

  • 472
  • ដោយ taravong

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា រួមដំណើរ សមាជិកគណៈកម្មាធិការសាខា នាយកប្រតិបត្តិសាខា មន្រ្តីសាខា និងអនុសាខាស្រុកទឹកផុស បានចុះសួរសុខទុក្ខ និងចូលរូមរំលែកទុក្ខគ្រួសារសព ចំនួន ០២គ្រួសារ ដែលបានស្លាប់ដោយពុលថ្នាំពុលក្នុងទឹកអណ្តូងដៃ ក្បែរចំការឪឡឹក នៅភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ ឯកឧត្ដម ប្រធានកិត្តិយសសាខា បានពាំនាំប្រសាសន៍របស់សម្ដេចកិត្តិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមរំលែកមរណទុក្ខដល់គ្រួសារចំពោះការបាត់បង់សមាជិកជាទីស្រឡាញ់ និងសូមឧទ្ទិសនូវមហាកុសលដល់វិញ្ញាណខន្ធកុមារាបានដល់សុគតិភព។ នេះគឺជាការបាត់បង់ និងសោកស្ដាយជាខ្លាំង ហើយគ្រប់គ្នាក៏មិនប្រាថ្នាជួបរឿងបែបនេះឡើយ។ ទោះជាយ៉ាងណា សូមឱ្យក្រុមគ្រួសារនៃសព កាត់ចិត្ត ត្រូវរស់នៅដោយមានអនាម័យជានិច្ច ការពារខ្លួនពីការឆ្លងជំងឺនានា ជាពិសេស ជំងឺកូវីដ១៩។

អំណោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៥០គីឡូក្រាម , មី ២កេះ , ត្រី ខ ២០កំប៉ុង , ទឹកសុទ្ធ ២កេះ , ទឹកផ្លែឈើ ២កេះ , ទឹកត្រី ២យួរ ,ទឹកស៊ីអ៊ីវ ២យួរ និងថវិកា ២០០ ០០០រៀល ៕

អត្ថបទទាក់ទង