រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញ លើកទី១៨ អាណត្តិ​ទី​៣ ឆ្នាំ២០២០ របស់ក្រុមប្រឹក្សាស្រុកសាមគ្គីមានជ័យមានជ័យ ខេត្តកំពង់ឆ្នាំង

  • 489
  • ដោយ taravong

ស្រុកសាមគ្គីមានជ័យ៖ នាព្រឹកថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុក សាមគ្គីមានជ័យមានជ័យ លើកទី១៨ អាណត្តិ​ទី​៣ ក្រោមឣធិបតីភាព លោក កេត សំឣាន ប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រី ជា ម៉ៅ អភិបាលរងស្រុក ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក មេឃុំ ឣង្គភាពចំណុះរដ្ឋបាលស្រុក ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ត្រឡាច សង្កាត់រដ្ឋបាលព្រៃឈើ កងកម្លាំងទាំងបី ស្មៀនឃុំ​។

កិច្ចប្រជុំប្រព្រឹត្តទៅតាមរបៀបវារ:ដែលបានគ្រោងទុកដូចខាងក្រោម÷

  • ពិនិត្យកូរ៉ុម
  • ពិភាក្សា និងអនុម័តរបៀបវារៈកិច្ចប្រជុំលើកទី១៧ អាណត្តិទី៣ ឆ្នាំ២០២០
  • ពិភាក្សា និងអនុម័តកំណត់ហេតុប្រជុំក្រុមសាមញ្ញលើកទី១៦ អាណត្តិទី៣
  • ពិភាក្សា និងអនុម័តរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២០ របស់ រដ្ឋបាលស្រុកសាមគ្គីមានជ័យ
  • សំណួរ ចម្លើយ នឹងការបញ្ចេញមតិយោបល់ និងមតិបូកសរុប និងបិទអង្គប្រជុំ ៕

អត្ថបទទាក់ទង