រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

កិច្ចប្រជុំ សាមញ្ញ លើកទី១៨ អាណត្តិទី៣ របស់ ក្រុម ប្រឹក្សា ខេត្ត កំពង់ឆ្នាំង

  • 286
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះ នៅសាលប្រជុំ សាលា ខេត្ត កំពង់ឆ្នាំង បាន ដំណើរ ការ កិច្ចប្រជុំ សាមញ្ញ លើកទី១៨ អាណត្តិទី៣ របស់ ក្រុម ប្រឹក្សា ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុម ប្រឹក្សា ខេត្ត និង លោកស្រី ប៊ន សុភី អភិបាល រង ខេត្ត តំណាងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង។

ក្នុង ឱកាស នោះ ក៏មានការអញ្ជើញ ចូលរួម ពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុម ប្រឹក្សា ខេត្ត កងកម្លាំង ទាំងបីឈរជើង ក្នុង ខេត្ត ប្រធាន ការិយាល័យប្រជាពលរដ្ឋ នាយករង រដ្ឋបាល សាលា ខេត្ត មន្ទីរអង្គភាព ជុំវិញ ខេត្ត ទីចាត់ ការ និង អង្គភាព ចំណុះ សាលាខេត្ត ជាច្រើន រូប ។

នៅក្នុង កិច្ចប្រជុំ បានដំណើរការតាម របៀប វារ:ដែលបានគ្រោងទុកដូចខាងក្រោម៖
-បើកកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង
-ពិនិត្យកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
-ការអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ និងលើកទិសដៅការងារអនុវត្តបន្តរបស់រដ្ឋបាលខេត្ត
-ការអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២០ នៅតាមក្រុងស្រុក
-ពិភាក្សាបញ្ហាផ្សេងៗ។

ជាមួយ គ្នានោះដែរ សមាជិក សមាជិកា ក្រុម ប្រឹក្សា ខេត្ត បាន ស្នើឱ្យ មន្ទីរ អង្គភាព ជំនាញ ស្រាយ បំភ្លឺ បញ្ហា ផ្សេងៗ ដែល នៅក្នុង កិច្ចប្រជុំ ក្រុម ប្រឹក្សា ខេត្ត បានលើកឡើង ។ បន្ថែមពីនោះ អង្គប្រជុំ បាន បាន ជម្រុញឱ្យ អាជ្ញាធរ មាន សត្ថកិច្ច បន្តផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋនូវវិធានការក្នុងការទប់ទល់ការរីករាលនៃជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបាននូវវិធានការនានារបស់ក្រសួងសុខាភិបាល និងតាមជាប់ជាប្រចាំនូវរាល់ព័ត៌មាន និងស្ថានភាពចេញចូលរបស់ប្រជាពលរដ្ឋ ៕

អត្ថបទទាក់ទង