រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត

  • 835
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ លោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថខេត្ត ប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២១។

ក្នុងកិច្ចប្រជុំនោះដែរ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក សរុបចំនួន៣០នាក់ ស្រី០១នាក់។

លោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង បានបញ្ជាក់ពីស្ថានភាពជំងឺកូវីដ១៩ក្នុងពេលបច្ចុប្បន្ននេះដល់អង្គប្រជុំ និងត្រូវប្រុងប្រយ័ត្នពីជំងឺដ៏កាចសាហាវនេះ ដោយត្រូវអនុវត្តឱ្យបាននូវវិធានការនានារបស់ក្រសួងសុខាភិបាល ត្រូវពាក់ម៉ាស់ លាងដៃនិងអាល់កុល ហើយកុំឱ្យនៅប្រមូលផ្តុំគ្នា ៕

អត្ថបទទាក់ទង