រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

គ្រួសារដែលមានជំងឺរ៉ាំរ៉ៃចំនួន ​២៥​គ្រួសារ មកពីស្រុករលាប្អៀរ និងក្រុង​កំពង់ឆ្នាំង ទទួលបានអំណោយ​ពីកាកបាទក្រហម កម្ពុជា

  • 506
  • ដោយ taravong

កំពង់ឆ្នាំង៖ អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ឆ្នាំង មានថវិកា ស្បៀងនិងសម្ភារៈប្រើប្រាស់ ត្រូវបានចែកជូនដល់គ្រួសារដែលមានជំងឺរ៉ាំរ៉ៃ ចំនួន​២៥ គ្រួសារ មកពីស្រុករលាប្អៀរនិងក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ។

លោកប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហម កម្ពុជា ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ឲ្យដឹងថា ដើម្បិ ចូលរួមក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនិងជំងឺអេដស៍១ធ្នូនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានរៀបចំ ជួបសំណេះសំណាល ដល់គ្រួសារដែលមានជំងឺរ៉ាំរ៉ៃ និង ជួបការលំបាក ចំនួន២៥នាក់ មកពីក្រុងកំពង់ឆ្នាំង និង ស្រុករលាប្អៀរ។ ដែលសកម្មភាពនេះ សាខាតែងតែបានធ្វើ ជាប្រចាំរៀងរាល់ឆ្នាំ នៅក្នុងទិវា១ធ្នូ ដើម្បីរំលឹកឡើងវិញការ ទប់ស្កាត់និងការីករាលដាលនៃជំងឹអេដស៍ និង កុំឲ្យមានការ រើសអើងដល់អ្នកជំងឺអេដស៍ ។

ឯកឧត្តមអម សុភា ប្រធានគណកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានពាំនាំប្រសាសន៍ផ្តាំសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ ពីសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹក នាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានឆ្ពោះទៅបញ្ចប់អេដស៍នៅកម្ពុជា ស្របតាមប្រធានបទនៃទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ «សាមគ្គីភាពជាសកលនិងការទទួលខុសត្រូវរួមគ្នា»។

ក្នុងនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ក៏បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការយល់ដឹង ជាពិសេស ស្ត្រីមានផ្ទៃពោះ គឺត្រូវទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយ ទៅកូនឱ្យបានដាច់ខាត។

ចំពោះស្រ្តីមានផ្ទៃពោះ សូមទៅពិនិត្យផ្ទៃពោះឱ្យបានទៀង ទាត់ យ៉ាងតិច៤ដងមុនពេលសម្រាលនិងត្រូវទៅសម្រាលនៅ មណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិត។ ចំពោះស្ត្រីមានផ្ទៃពោះដែលផ្ទុកមេរោគអេដស៍ ត្រូវទៅពិនិត្យ សុខភាព ពិគ្រោះជាមួយគ្រូពេទ្យជំនាញ ទទួលយកឱសថ ប្រឆាំងមេរោគអេដស៍ទៅប្រើប្រាស់ឱ្យបានទៀងទាត់ ដើម្បី បង្ការនិងទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។ ជាមួយនេះផងដែរ ត្រូវចូលរួមនូវវិធានការអនាម័យរបស់ ក្រសួងសុខាភិបាលនូវការរីករាលដាលជាសកលនូវជំងឺកូវីដ១៩ ដែលបច្ចុប្បន្នជំងឺកំពុងតែរីករាលដាលជាសាកលនៅ ពាសពេញពិភពលោក។

អំណោយដែលត្រូវចែកជូននាពេលនោះក្នុងម្នាក់ៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រី១០កំប៉ុង មុង១ ភួយ១ ក្រម៉ា១ សារ៉ុង១ សាប៊ូ១ដុំ ជែលលាងដៃ២ដប ថវិការបស់ សាខា៣ម៉ឺនរៀល និង ថវិការបស់ឯកឧត្តម កែវ ពៅ ១ម៉ឺនរៀលផងដែរ ៕

អត្ថបទទាក់ទង