រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យការសាងសង់ព្រះ​វិ​ហារវត្តភ្នំព្រះធាតុ ដើម្បីរៀបចំឱ្យត្រូវតាមប្លង់ស្ថាបត្យកម្មក្បូរក្បាច់រចនាតាមពុទ្ធសាសនា និងប្រពៃណីជាតិ និងតាមបទដ្ឋានបច្ចេកទេស

  • 649
  • ដោយ taravong

ស្រុកសាមគ្គីមានជ័យ៖ កាលពីព្រឹកថ្ងៃសុក្រ ៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅវត្តភ្នំព្រះធាតុ មានប្រជុំពិនិត្យមើលទីតាំងសាងសង់ព្រះវិហារវត្តភ្នំព្រះធាតុ ក្រោមអធិបតីភាពព្រះសិរីធម្មញាណ សុខ ថាន ព្រះរាជាគណៈថ្នាក់កិតិយស ព្រះធម្មវង្សាធិបតី ព្រះមេគណខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីមន្ត្រីសង្ឃសាលាគណខេត្ត តំណាងព្រះគ្រូអនុគណស្រុក ថ្នាក់ដឹកនាំជាអភិបាលរងស្រុក មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត និងស្រុក មន្ទីរធម្មការ និងសាសនាខេត្ត មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត អង្គភាពលទ្ធកម្មស្រុក អាជ្ញាធរឃុំ និងគណៈកម្មការអាចារ្យវត្តភ្នំព្រះធាតុ។

ជាលទ្ធផលនៃការប្រជុំពិភាក្សា និងពិនិត្យមើលទីតាំងជាក់ស្តែងទទួលបានដូចខាងក្រោម៖
១.ឯកភាពលើទីតាំងសាងសង់ព្រះវិហារដែលមានទំហំ ៩ម×១៩ម ប៉ុន្តែមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យព្រះគ្រូចៅអធិការវត្ត និងជាងម៉ៅការបន្ថែមសរសរបុកគ្រឹះមានទំហំ ២តឹក ពង្រីកខឿនឱ្យបានទំហំសមស្រប។
២.ត្រូវរៀបចំប្លង់ស្ថាបត្យកម្មឡើងវិញឱ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង ក្បូរក្បាច់រចនាតាមពុទ្ធសាសនា និងប្រពៃណីជាតិ។
៣.ត្រូវរៀបចំឯកសារសុំអនុញ្ញាតឡើងវិញតាមឋានានុក្រម និងទម្រង់ដែលមន្ទីរធម្មការ និងសាសនាខេត្តបានផ្តល់ជូន ៕

អត្ថបទទាក់ទង