រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស្រុកទឹក​ផុស ប្រារព្ធពិធីបន់ស្រន់សុំ​សេចក្តីសុខសេចក្ដីចម្រើនដល់ប្រជាពលរដ្ឋទូទាំងស្រុក

  • 548
  • ដោយ taravong

ស្រុកទឹកផុស៖ នារសៀលថ្ងៃអាទិត្យ ៦រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ រដ្ឋបាលស្រុកទឹកផុស បានប្រារព្វពិធីបន់ស្រន់ដល់លោកតា បឹងកៅ លោក តាភឿក ដើម្បីសុំសេចក្តីសុខសេចក្ដីចម្រើនដល់ប្រជាពលរដ្ឋទូទាំងស្រុកទឹកផុស និងខេត្តកំពង់ឆ្នាំង។

ក្នុងពិធីដោយមានការចូលរូមពីលោក សូត្រ សង់ អភិបាលស្តីទីស្រុក លោក សុខ សុន្ធីរ អភិបាលរងស្រុក មន្ត្រីរាជការសាលាស្រុក និងប្រជាពលរដ្ឋ។ ពិធីបន់ស្រន់សុំសេចក្តីសុខបានបួងសួងដល់បារមីលោកតាម្ចាស់ស្រុកជួយថែរក្សាការពារនូវជម្ងឺផ្សេងៗមកបៀតបៀន ជាពិសេសជំងឺកូវីដ១៩ នឹងសូមចៀសផុតកុំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវ ៕

អត្ថបទទាក់ទង