រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង ដាក់ចេញនូវវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ៦ចំណុច ក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

  • 1.1ពាន់
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានដាក់ចេញនូវវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ៦ចំណុច ក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ដែលមានខ្លឹមសារដូចខាងក្រោម៖
១. ចូលរួមអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាល។
២.ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ មន្ទីរសុខាភិបាលខេត្ត នឹងបាញ់ថ្នាំបង្ការជំងឺកូវិដ១៩ និងថ្នាំមូសគ្រប់មណ្ឌលទាំងអស់។
៣.ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ វាស់កម្ដៅ និងចែកម៉ាសជូនដល់បេក្ខជន ដែលមកពិនិត្យឈ្មោះប្រឡងគ្រប់ មណ្ឌលទាំងអស់។
៤.ថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ វាស់កម្ដៅ និងចែកម៉ាសជូនដល់បេក្ខជន និងគណៈកម្មការនានា ដោយការវាស់កម្ដៅ គឺត្រូវធ្វើឡើងចំនួនពីរលើក ពេលព្រឹកចំនួនមួយលើក និង ពេលរសៀលចំនួនមួយលើក។ បន្ទាប់ពីវាស់កម្ដៅរួច បើបេក្ខជនមិនមានការសង្ស័យ គឺបិទស្ទីកគ័រចំណាំ ទើបអនុញ្ញាតឳ្យចូលមណ្ឌលប្រឡង តែបើបេក្ខជនមានកម្ដៅចាប់ពី៣៧.៥អង្សាសេឡើងទៅត្រូវរៀបចំទុកដោយឡែក រង់ចាំការពិនិត្យដោយក្រុមគ្រូពេទ្យប្រចាំមណ្ឌលពិនិត្យសារជាថ្មី និងសុំអនុសាសន៍ណែនាំពីថ្នាក់លើ។
៥. គ្រប់បន្ទប់ប្រឡងត្រូវដាក់អាល់កុល សម្រាប់បេក្ខជន និងគណៈកម្មការនានាប្រើប្រាស់។
៦. គ្រប់បន្ទប់ទឹកត្រូវមានដាក់សាប៊ូ។

អត្ថបទទាក់ទង