រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំស្រុកកំពង់ត្រឡាច ដឹក​នាំមន្ត្រីសាលាស្រុកចុះផ្សព្វផ្សាយពីវិធីបង្ការការពារ និងទប់ស្កាត់ការឆ្លង​​​រីករាលដាលនៃជំងឺកូវីដ-១៩ជូន​​ដល់ប្រជាពលរដ្ឋ

  • 503
  • ដោយ taravong

ស្រុកកំពង់ត្រឡាច៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ ថ្នាក់ដឹកនាំស្រុកកំពង់ត្រឡាច ដឹកនាំដោយលោក ឈឹម វុទ្ធា អភិបាលស្រុក និងលោក អាំ សុគន្ធ លោក ឆេង ចន្ថា អភិបាលរងស្រុក ដឹកនាំមន្ត្រីសាលាស្រុក កម្លាំងអធិការដ្ឋាននគរបាលស្រុក ការិយាល័យប្រតិបត្តិស្រុក បានចុះផ្សព្វផ្សាយ ស្ដីពីវិធីបង្ការការពារ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ (Covid -19) ជូនដល់ប្រជាពលរដ្ឋនៅតាមផ្សារទីប្រជុំជន និងតាមទីសាធារណៈ។

ក្នុងពេលចុះផ្សព្វផ្សាយនោះដែរ លោកអភិបាលស្រុក បានធ្វើការណែនាំដល់បងប្អូនអាជីវករ ប្រជាពលរដ្ឋទូទៅ ឱ្យចេះធ្វើអនាម័យ និងការពារដោយពាក់ម៉ាស់ លាងដៃនឹងអាល់កុល ឬសាប៊ូ ឬជែល នៅគោលដៅបីកន្លែងគឺ៖ ១.ផ្សារសាលាលេខប្រាំ ទី២.ផ្សារថ្នល់ទទឹង និងទី៣.ផ្សារកំពង់ប្រាសាទ ស្ថិតនៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ៕

អត្ថបទទាក់ទង