រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម អម សុភា អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយ បណ្តុះបណ្តាលបំប៉ន ស្តីពីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ នៅថ្នាក់ឃុំ ក្នុងស្រុករលាប្អៀរ

  • 468
  • ដោយ taravong

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃចន្ទ ៧រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នៅសាលាស្រុករលាប្អៀរ មានបើកកិច្ចប្រជុំផ្សព្វផ្សាយ វគ្គបណ្តុះបណ្តាលបំប៉ន ស្តីពីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ នៅថ្នាក់ឃុំ ក្នុងស្រុករលាប្អៀរ ក្រោមអធិបតីភាពឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង លោក យង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ និងលោកឌឹម ឌន ប្រធានមន្ទីរផែនការ លោក ឈាង ចន្ធី អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង។

គួររំលឹកជូនផងដែរថាៈ វគ្គបណ្ដុះបណ្ដាលបំប៉ននេះ រៀបចំដោយៈ មន្ទីរផែនការខេត្តកំពង់ឆ្នាំង ដើម្បីបំប៉នជូនដល់លោក លោកស្រីមេឃុំ ស្មៀនឃុំ មន្រ្ដីនៃមន្ទីរផែនការ និងការិយាល័យផែនការ និងគាំទ្រ ស្រុក ដែលមានសមាសភាពចូលរួមសរុប ៤៧រូប ស្រី២៤រូប ៕

អត្ថបទទាក់ទង