រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

កិច្ចប្រជុំគណ:កម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាប បទល្មើសធនធានធម្មជាតិ ត្រួតពិនិត្យ ការអនុវត្តន៍ បទ​​​​​បញ្ជារបស់រាជរដ្ឋាភិបាល តាមរយ:​​​ប្រព័ន្ធ Video Conference

  • 566
  • ដោយ taravong

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃអង្គារ ៨ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមកិច្ចប្រជុំគណ:កម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាប បទល្មើសធនធានធម្មជាតិ ត្រួតពិនិត្យ ការអនុវត្តន៍ បទបញ្ជារបស់រាជរដ្ឋាភិបាល តាមរយ:ប្រព័ន្ធ Video Conference។

ដំណើរការប្រជុំតាមរយ:ប្រព័ន្ធ Video Conference ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកនាយករដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ស្នងការនគរបាលខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ៕

អត្ថបទទាក់ទង