រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលស្រុកសាមគ្គីមានជ័យ អនុវត្តវិធានការផ្សព្វផ្សាយការទប់ស្កាត ការបង្ការនៃការរីករាលដាលមេរោគ Covid-19

  • 431
  • ដោយ taravong

សាមគ្គីមានជ័យ៖ នាព្រឹកថៃ្ងពុធ ៩រោច ខែមិគសិរ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ លោក សួន សុខារិទ្ធី អភិបាលរងស្រុក និងជាប្រធានក្រុមការងារទី៣ ចុះឃុំស្វាយជុក បានដឹកនាំប្រជុំក្រុមការងារចុះផ្សព្វផ្សាយអប់រំតាមដានការពារទប់ស្កាត់ការរីករាលដាលមេរោគកូវិដ ១៩ នៅសាលាឃុំស្វាយជុក ដែលមានសមាសភាពចូលរួម អនុប្រធាន និងសមាជិកប្រចាំការ ជំទប់ ក្រុមប្រឹក្សា ឃុំ នាយប៉ុស្ដិ៍ មណ្ឌលសុខភាពឃុំ មេភូមិគ្រប់ភូមិ។

លោក សួន សុខារិទ្ធី បានបញ្ជាក់ប្រាប់ក្រុមការងារឱ្យប្រុងប្រយ័ត្នពីការរីករាលដាលពីងឺកូូវិដ១៩ បានណែនាំតាមសេចក្តីសម្រេចការបង្កើតក្រុមការងារ។ បន្ទាប់ពីកិច្ចប្រជុំលោក សួន សុខារិទ្ធី បានចុះពិនិត្យជាក់ស្តែងនៅទីប្រជុំជនផ្សារក្រាំងស្រម៉ បានណែនាំផ្សព្វផ្សាយអប់រំពីវិធី ការពារជំងឺកូវិដ ១៩ ជូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរឱ្យចេះការពារខ្លួន។

ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឳ្យបានត្រឹមត្រូវ ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្តៅ ក្អក ឬផ្តាសាយ ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ស្វាគមន៍ដោយសំពះ ជំនួយការចាប់ដៃ ៕

អត្ថបទទាក់ទង