រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកំពង់ត្រឡាច ចុះផ្សព្វផ្សាយអប់រំពីវិធីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជូនដល់ ប្រជាពលរដ្ឋ និងកម្មករ កម្មការនី ដែលចេញពីរោងចក្រទឹកហ្វុក

  • 476
  • ដោយ taravong

កំពង់ត្រឡាច៖ លោក សន សំអាត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ស្រុកកំពង់ត្រឡាច នាថ្ងៃសុក្រ ១១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកំពង់ត្រឡាច និងឃុំចំនួន១៥នាក់ ចុះផ្សព្វផ្សាយអប់រំអំពីវិធីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ជូនដល់ ប្រជាពលរដ្ឋ និងកម្មករ កម្មការនី ដែលចេញពីរោងចក្រទឹកហ្វុក។

លោក សន សំអាត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ស្រុកកំពង់ត្រឡាច បានឱ្យដឹងថា ការចុះផ្សព្វផ្សាយអប់រំពីវិធីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ នេះធ្វើឡើងនៅទីតាំងចំណុចក្នុងឃុំលង្វែក រោងចក្រទឹកហ្វុក ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីណែនាំជូនដល់ប្រជាពលរដ្ឋជាអាជីវករ និងកម្មករ កម្មការនី ដែលចេញពីរោងចក្រ ឱ្យអនុវត្តតាមវិធានការស្របការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងនោះក្រុមការងារក៏បានចែកម៉ាស់ ជេល បាញ់អាល់កុល និងចែកខិតប័ណ្ណផ្សព្វផ្សាយពីការបង្ការជំងឺកូវីដ ១៩ ផងដែរ ៕

អត្ថបទទាក់ទង